អ្នកវិនិយោគធំៗនៅជុំវិញពិភពលោកកំពុងសម្រុកវិនិយោគក្នុងទីផ្សារភាគហ៊ុននៅតំបន់អាស៊ាន
Read Time:1 Minute, 41 Second
Views:90

អ្នកវិនិយោគធំៗនៅជុំវិញពិភពលោកកំពុងសម្រុកវិនិយោគក្នុងទីផ្សារភាគហ៊ុននៅតំបន់អាស៊ាន

0 0

អ្នកជំនួញបានចង្អុលបង្ហាញថា អ្នកវិនិយោគធំៗនៅជុំវិញពិភពលោកសម្រុកវិនិយោគក្នុងទីផ្សារភាគហ៊ុនអាស៊ាន ខណៈពេលដែលទីផ្សារភាគហ៊ុនពិភពលោកមានការប្រែប្រួលខ្លាំង ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg ។

ស្ថាប័នហិរញ្ញវត្ថុឈានមុខគេនានាលើពិភពលោកបានឱ្យដឹងថា ខណៈពេលដែលទីផ្សារភាគហ៊ុនជុំវិញពិភពលោកប្រឈមនឹងការប្រែប្រួលខ្លាំង បន្ទាប់ពីធនាគារកណ្តាលសហរដ្ឋអាម៉េរិក (Fed) បានធ្វើការដំឡើងអត្រាការប្រាក់រួចមក វិនិយោគិនបរទេសកំពុងងាកមកចាប់អារម្មណ៍ទីផ្សារភាគហ៊ុននៅអាស៊ីកាន់តែខ្លាំងឡើងៗ ជាពិសេសគឺតំបន់អាស៊ាន ។

អ្នកវិភាគមើលឃើញថា ទន្ទឹមនឹងធនាគារកណ្តាលក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោកត្រូវបានបង្ខំឱ្យអនុវត្តគោលនយោបាយតឹងរ៉ឹងជាងមុន ដើម្បីទប់ស្កាត់អតិផរណា ដែលមួយផ្នែកធ្វើឡើងដើម្បីជំរុញសេដ្ឋកិច្ចរបស់ពួកគេក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវី-19 អស់រយៈជាច្រើនឆ្នាំកន្លងមកនេះ ។ យ៉ាងណាមិញបញ្ហានេះហាក់មិនសូវមានភាពធ្ងន់ធ្ងរទេនៅតំបន់អាស៊ីអាគ្នេយ៍ ។ ទីផ្សារភាគហ៊ុនក្នុងប្រទេសឥណ្ឌូណេស៊ី គឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលដំណើរការបានល្អបំផុតនៅក្នុងពិភពលោកសម្រាប់ឆ្នាំនេះ ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
100 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post បាតុកម្មផ្ទុះឡើងនៅទូទាំងប្រទេសឥណ្ឌូណេស៊ី ក្រោយរដ្ឋាភិបាលតម្លើងតម្លៃប្រេងឥន្ធនៈ
Next post លោក Boris Johnson ថ្លែងបញ្ចប់តំណែងជាមេដឹកនាំចក្រភពអង់គ្លេស និងសុំឱ្យគ្រប់ភាគីឯកភាពគ្នា