អ្នកបើកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air France ពីរនាក់ត្រូវបានផ្អាកពីការងារ បន្ទាប់ពីបានវាយគ្នាអំឡុងពេលធ្វើការហោះហើរ
Breaking News

អ្នកបើកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air France ពីរនាក់ត្រូវបានផ្អាកពីការងារ បន្ទាប់ពីបានវាយគ្នាអំឡុងពេលធ្វើការហោះហើរ

អ្នកបើកយន្តហោះក្រុមហ៊ុនអាកាសចរណ៍ Air France ពីរនាក់ត្រូវបានផ្អាកពីការងារ បន្ទាប់ពីបានវាយគ្នាក្នុងបន្ទប់អ្នកបើកបរយន្តហោះ ​នេះបើតាមមន្ត្រីរបស់ក្រុមហ៊ុន Air France បាននិយាយកាលពីថ្ងៃអាទិត្យ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន South China Morning Post ។

មន្ត្រីរូបនេះបាននិយាយថា យន្តហោះ Airbus បានបន្ត និងចុះចតដោយសុវត្ថិភាព ហើយជម្លោះមិនប៉ះពាល់ដល់ការហោះហើរទេ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះសុវត្ថិភាព។

សារព័ត៌មាន La Tribune របស់ប្រទេសស្វីសបានរាយការណ៍ថា ពីឡុត និងសហពីឡុតមានជម្លោះភ្លាមៗបន្ទាប់ពីហោះឡើង ហើយបានចាប់ក្របួចកអាវគ្នា ហើយបានវាយគ្នាទៅវិញទៅមក ។ របាយការណ៍បាននិយាយថា អ្នកបម្រើការលើយន្តហោះបានធ្វើមការអន្តរាគមន៍ ហើយសមាជិកនាវិកម្នាក់បានចំណាយពេលហោះហើរនៅក្នុងកាប៊ីនជាមួយអ្នកបើកបរ ។ ខណៈមូលហេតុនៃការវាយគ្នារបស់អ្នកបើកបរយន្តហោះទាំង២មិនត្រូវបានគេបញ្ជាក់ឡើយ ។

ព័ត៌មាននៃការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីទីភ្នាក់ងារស៊ើបអង្កេតអាកាសរបស់ប្រទេសបារាំង BEA បានចេញរបាយការណ៍មួយកាលពីថ្ងៃពុធដោយនិយាយថាអ្នកបើកយន្តហោះ Air France មួយចំនួនខ្វះភាពម៉ត់ចត់ក្នុងការគោរពនីតិវិធីក្នុងអំឡុងពេលបើកបរ ។

Leave a Reply

Your email address will not be published. Required fields are marked *