អ្នកនយោបាយលោកខាងលិច និងអ្នកច្បាប់រុស្ស៊ី ចេញមកធ្វើការរិះគន់ចំៗ ចំពោះការសម្រេចកាត់ទោសប្រហារជីវិតទាហានស៊ីឈ្នួលបរទេសចំនួន ៣នាក់ ពីសំណាក់ប្រទេសរុស្ស៊ី
Breaking News

អ្នកនយោបាយលោកខាងលិច និងអ្នកច្បាប់រុស្ស៊ី ចេញមកធ្វើការរិះគន់ចំៗ ចំពោះការសម្រេចកាត់ទោសប្រហារជីវិតទាហានស៊ីឈ្នួលបរទេសចំនួន ៣នាក់ ពីសំណាក់ប្រទេសរុស្ស៊ី

អ្នកនយោបាយលោកខាងលិច និងអ្នកច្បាប់រុស្ស៊ី ចេញមកធ្វើការរិះគន់ចំៗ ចំពោះការសម្រេចកាត់ទោសប្រហារជីវិតទាហានស៊ីឈ្នួលបរទេសចំនួន ៣នាក់ ពីសំណាក់ប្រទេសរុស្ស៊ី ដោយពួកគេទាមទារឲ្យប្រទេសរុស្ស៊ីគោរពច្បាប់ស្ដីពីមនុស្សជាតិរបស់អន្តរជាតិ!!

លោក Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសរបស់អាម៉េរិក និយាយថា ទាហានស៊ីឈ្នួលទាំង ៣នាក់នោះជាទាហានស្របច្បាប់ ដែលទទួលស្គាល់ដោយអន្តរជាតិ លោក Anthony Blinken បានបន្ថែមទៀតថា រុស្ស៊ី និងអ្នកតំណាងត្រូវតែគោរពច្បាប់ស្ដីពីមនុស្សជាតិរបស់អន្តរជាតិ និងសិទ្ធិស្ដីពីឈ្លើយសឹក។

អ្នកនាំពាក្យរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសចេញមកបកស្រាយក្នុងរឿងនេះថា “បើទោះបីពួកគេជាទាហានស៊ីឈ្នួលក៏ពិតមែន តែពួកគេមិនគួរត្រូវបានជិះជាន់ដោយហេតុផលនយោបាយនោះទេ ពួកគេត្រូវទទួលបានការធានាដោយច្បាប់ស្ដីពីឈ្លើយសឹករបស់អន្តរជាតិ។

អ្នកច្បាប់សញ្ជាតិរុស្ស៊ី Dmitry Agranovsky ដែលជាអ្នកគាំទ្រដល់សិទ្ធិស្ដីពីមនុស្សជាតិ បាននិយាយពាក់ព័ន្ធទៅនឹងរឿងនេះថា លោកមិនគាំទ្រការកាត់ទោសប្រហារជីវិតលើទាហានស៊ីឈ្នួលបរទេសទាំង ៣នាក់នោះជាដាច់ខាត។

ប្រភព ៖

TASS

Leave a Reply

Your email address will not be published. Required fields are marked *