News & Blogs

News អត្ថបទព័ត៌មាន

អ្នកការទូតចិន ៖ យុទ្ធសាស្ត្រការទូតអ្នកចម្បាំងចចក គឺជាការការពារភាពយុត្តិធម៌របស់ពួកយើង អ្នកត្រូវស៊ាំនឹងវាឱ្យហើយទៅ!

យុទ្ធសាស្ត្រការទូតអ្នកចម្បាំងចចក

អ្នកការទូតចិន ៖ យុទ្ធសាស្ត្រការទូតអ្នកចម្បាំងចចក គឺជាការការពារភាពយុត្តិធម៌របស់ពួកយើង អ្នកត្រូវស៊ាំនឹងវាឱ្យហើយទៅ!

អ្នកការទូតម្នាក់ក្នុងចំណោមអ្នកការទូតល្បីៗ របស់ចិនបាននិយាយចំៗថា “ការទូតអ្នកចម្បាំងចចករបស់ប្រទេសចិនគឺជាការការពារភាពយុត្តិធម៌ប្រឆាំងនឹងការរិះគន់របស់ប្រទេសលោកខាងលិច ហើយពិភពលោកគួរតែស៊ាំទៅនឹងការទូតថ្មីនេះរបស់ចិនឱ្យហើយទៅ ។ 

លោកលូ ហ្សេ (Lu Shaye) ប្រេសិតចិនប្រចាំនៅប្រទេសបារាំងបាននិយាយថា កាលពីអតីតកាល ប្រទេសចិនបានរក្សាភាពស្ងៀមស្ងាត់របស់ខ្លួន ប៉ុន្តែភាពខ្លាំង និងការរីក ចម្រើនរបស់ចិនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ និងការបង្កើនសម្ពាធពីប្រទេសលោកខាង លិច ទើបតម្រូវឱ្យចិនមានការប្រតិកម្មតបទៅវិញខ្លះ ។ 

លោកបាននិយាយថា ប្រទេសចិនបានផ្លាស់ប្តូរការផ្តោតសំខាន់របស់ខ្លួនពីពាក្យស្លោកតៅ ហ្គង យ៉ាង វ៉េ  (tao guang yang hui) របស់មេដឹកនាំមុនគឺលោកតេង ស៊ាវពីង (Deng Xiaoping) ដែលមានន័យថា “លាក់ភាពខ្លាំង រង់ចាំឱកាស” “និយាយឱ្យតិច សម្រេចកិច្ចការឱ្យបានច្រើន” ។ 

លោកលូ បាននិយាយនៅក្នុងបទសម្ភាសជាមួយគេហទំព័រព័ត៌មានចិន ហ្គន់ឆា ដតស៊ី    អ៊ិន (Guancha.cn) ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា “សមមិត្ត តេង ស៊ាវពីង  បាននិយាយអំពីឃ្លា តៅ ហ្គង យ៉ាង វ៉េ ប៉ុន្តែនៅពាក់កណ្តាលចុងក្រោយនៃប្រយោគសរសេរថា យូ ស៊ូ ហ្សួ វ៉ៃ (you suo zuo wei) ដែលមានន័យថា សម្រេចលទ្ធផល ។ ចំណុចខ្លាំងនៃយុទ្ធសាស្ត្រការទូតរបស់យើងគឺនៅក្នុងទម្រង់ សម្រេចលទ្ធផល” នេះឯង…

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!