News & Blogs

News អត្ថបទព័ត៌មាន

តើសហរដ្ឋអាម៉េរិកកំពុងប្រើបញ្ហានៃការបង្ខំកម្លាំងពលកម្មរបស់ជនជាតិអ៊ុយហ្គ័រដើម្បីធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មរបស់ចិនមែនឬទេ?

តើសហរដ្ឋអាម៉េរិកកំពុងប្រើបញ្ហា

តើសហរដ្ឋអាម៉េរិកកំពុងប្រើបញ្ហានៃការបង្ខំកម្លាំងពលកម្មរបស់ជនជាតិអ៊ុយហ្គ័រដើម្បីធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មរបស់ចិនមែនឬទេ?

អាម៉េរិកបានព្យាយាមចាប់កំហុសចិនជុំវិញលើការរំលោភសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ។ ប៉ុន្តែ អាម៉េរិកបានរក្សាភាពស្ងៀមស្ងាត់ចំពោះការរំលោភបំពានសិទ្ធិមនុស្សនៅកន្លែងផ្សេង ទៀតទូទាំងពិភពលោក ។ ការណ៍នេះ វាបានធ្វើឱ្យមានការសង្ស័យដោយបានចោទជាសំណួរថា តើវាមានបង្កប់អ្វីនៅពីក្រោយសាច់រឿងនេះដែរឬទេ?

កាលពីយប់ថ្ងៃអង្គារ ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានចេញផ្សាយការណែនាំមួយដោយព្រមានថា អាជីវកម្មនិងបុគ្គលឯកជនគ្រប់រូបដែលមិនចាកចេញពីខ្សែសង្វាក់ផ្គត់ផ្គង់ ការបណ្តាក់ទុន ឬការវិនិយោគ នៅក្នុងតំបន់ស្វយ័តស៊ីនជាំងរបស់ប្រទេសចិន “អាចមានហានិភ័យខ្ពស់ក្នុងការរំលោភលើច្បាប់របស់សហរដ្ឋអាម៉េរិក ហើយបានចោទប្រកាន់ទីក្រុងប៉េកាំងពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅក្នុងតំបន់នោះ ។

រឿងនេះកើតឡើងបន្ទាប់ពីអាម៉េរិកបានដាក់ក្រុមហ៊ុនចិនចំនួន ១៤ ចូលក្នុងបញ្ជីខ្មៅដោយចោទប្រកាន់ពួកគេថាមានការពាក់ព័ន្ធក្នុងការរំលោភសិទ្ធិមនុស្សទៅលើជនជាតិម៉ូស្លីមអ៊ុយហ្គ័រ ។ វាហាក់ដូចជាចង់បង្ហាញថា ពួកគេកំពុងធ្វើការសិក្សានៅលើការសន្និដ្ឋាននៃកំហុសដោយការចូលរួមពាក់ព័ន្ធដោយសន្មតថា អាជីវកម្មទាំងអស់រួមទាំងសូម្បីតែអាជីវកម្មរបស់អាម៉េរិកផងដែរមានការពាក់ព័ន្ធក្នុងការបង្ខំកម្លាំងពលកម្មនៅទីនោះ ។

រដ្ឋបាលរបស់លោកចូ បៃដិនបានយកករណីនៃការបង្ខំកម្លាំងពលកម្មនៅតំបន់ស៊ីនជាំងនេះ ជាបញ្ហាចម្បងមួយក្នុងការកាន់តំណែងជាប្រធានាធិបតីរបស់លោក ។ វាហាក់ដូចជាបុព្វហេតុដ៏មានសីលធម៌មួយ ប៉ុន្ដែមតិមួយចំនួនទៀតគឺមិនបានគិតបែបហ្នឹងទេ ។ ប៉ុន្តែការផ្តោតការយក ចិត្តទុកដាក់របស់ខ្លួនទៅលើប្រទេសចិន ហាក់ដូចជាធ្វើឱ្យអាម៉េរិកមិនអើពើនឹងវិបត្តិផ្សេងៗ ទៀតនៅជុំវិញពិភពលោក ដូចជារបាយការណ៍មនុស្សស្លាប់ចំនួន ៦,៥០០ នាក់ក្នុងលក្ខខណ្ឌបង្ខំពលកម្មអំឡុងពេលនៃការសាងសង់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំក្រោយក្នុងប្រទេសកាតាជាដើម ។ អ្នកវិភាគមិនមានឃើញអ្នកនយោបាយអាម៉េរិកណាម្នាក់ចេញមុខអំពាវនាវឱ្យធ្វើពហិការទៅលើព្រឹត្តិការណ៍នេះទេ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!