Breaking News

អ៊ុយក្រែន និងអាល្លឺម៉ង់ កំពុងមានជម្លោះនឹងគ្នាទាក់ទងនឹងបញ្ហាឧស្ម័នរុស្ស៊ី!!

អ៊ុយក្រែន និងអាល្លឺម៉ង់ កំពុងមានជម្លោះក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ជុំវិញទួរប៊ីនផលិតដោយអាល្លឺម៉ង់ដែលកំពុងជួសជុលនៅប្រទេសកាណាដា ។

អាល្លឺម៉ង់ចង់ឱ្យកាណាដាប្រគល់ទួរប៊ីនទៅឱ្យក្រុមហ៊ុនឧស្ម័នយក្សរុស្ស៊ី Gazprom ដើម្បីឲ្យក្រុមហ៊ុននេះបញ្ជូនឧស្ម័នទៅកាន់អាល្លឺម៉ង់ និងអឺរ៉ុបឡើងវិញ ។ ប៉ុន្តែទីក្រុងគៀវបានជំរុញឱ្យកាណាដារក្សាទួរប៊ីនដោយនិយាយថាការបញ្ជូនទួរប៊ីននេះទៅរុស្ស៊ីនឹងបំពានលើទណ្ឌកម្មដែលដាក់លើទីក្រុងម៉ូស្គូ ។

ចាប់តាំងពីវិបត្តិអ៊ុយក្រែនបានផ្ទុះឡើងនៅថ្ងៃទី 24 ខែកុម្ភៈ លោក ហ្សេលេនស្គី បានជំរុញអ្នកការទូតដែលឈរជើងនៅបរទេសស្វែងរកការគាំទ្រពីអន្តរជាតិ និងជំនួយយោធា ។ ទំនាក់ទំនងអ៊ុយក្រែន-អាល្លឺម៉ង់មានភាពរសើប ដោយសារអាល្លឺម៉ង់ពឹងផ្អែកខ្លាំងលើរុស្ស៊ីសម្រាប់ការផ្គត់ផ្គង់ថាមពល។

ប្រភព ៖ Lianhe Zaobao

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version