អ៊ុយក្រែនអំពាវនាវឱ្យអាម៉េរិកទទួលស្គាល់ថា រុស្ស៊ីជារដ្ឋគាំទ្រភេរវកម្ម!!
Breaking News

អ៊ុយក្រែនអំពាវនាវឱ្យអាម៉េរិកទទួលស្គាល់ថា រុស្ស៊ីជារដ្ឋគាំទ្រភេរវកម្ម!!

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃសុក្របាននិយាយថា ការស្លាប់របស់អ្នកទោសរាប់សិបនាក់នៅក្នុងពន្ធនាគារដែលគ្រប់គ្រងដោយរុស្ស៊ីបានបង្ហាញថាគួរតែមានការទទួលស្គាល់ផ្លូវច្បាប់ច្បាស់លាស់ថារុស្ស៊ីជារដ្ឋគាំទ្រភេរវកម្ម នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។


លោក ហ្សេលេនស្គីបានចោទរុស្ស៊ីថា មានចេតនាវាយប្រហារលើពន្ធនាគារដែលដាក់អ្នកទោសជាទាហានអ៊ុយក្រែនហើយទម្លាក់កំហុសមកលើអ៊ុយក្រែន ។

គាត់បាននិយាយនៅក្នុងសុន្ទរកថាមួយថា “ខ្ញុំកំពុងអំពាវនាវជាពិសេសទៅកាន់សហរដ្ឋអាម៉េរិក ។ ការសម្រេចចិត្តមួយនេះគឺចាំបាច់ ហើយត្រូវការធ្វើវាឥឡូវនេះជាចាំបាច់បំផុត ” ​ ។

Leave a Reply

Your email address will not be published. Required fields are marked *