អ៊ុយក្រែនស្នើសុំ “ផ្អាកទូទាត់បំណុលអន្តរជាតិ” មូលហេតុដោយសារសង្គ្រាមបានធ្វើឲ្យវិស័យសេដ្ឋកិច្ចជាតិរងការខូចខាត ឱនភាពក្នុងមួយខែខ្ពស់ដល់ទៅ 5000លានដុល្លារ​!!
Read Time:3 Minute, 46 Second
Views:96

អ៊ុយក្រែនស្នើសុំ “ផ្អាកទូទាត់បំណុលអន្តរជាតិ” មូលហេតុដោយសារសង្គ្រាមបានធ្វើឲ្យវិស័យសេដ្ឋកិច្ចជាតិរងការខូចខាត ឱនភាពក្នុងមួយខែខ្ពស់ដល់ទៅ 5000លានដុល្លារ​!!

0 0

រដ្ឋាភិបាលអ៊ុយក្រែនអង្វរកដល់ម្ចាស់បំណុលបរទេស រួមទាំងមហាអំណាចលោកខាងលិច និងក្រុមហ៊ុនវិនិយោគឈានមុខគេលំដាប់ថ្នាក់ពិភពលោក ឲ្យអនុម័តនូវវិធានការ “ផ្អាកការទូទាត់បំណុល” មួយរយះប្រហែលជា២ឆ្នាំ ដើម្បីអនុញ្ញាតឲ្យប្រទេសអ៊ុយក្រែនអាចរកប្រាក់ឡើងវិញបន្ទាប់ពីខ្លួនបានធ្វើសង្រ្គាមជាមួយនឹងអ៊ុយក្រែន ។

ក្រសួងហិរញ្ញវត្ថុប្រទេសអ៊ុយក្រែនបានបង្ហាញថា GDP ក្នុងឆ្នាំនេះមានការធ្លាក់ចុះចន្លោះពី 35%-45% មូលហេតុបណ្ដាលមកពីការឈ្លានពានអ៊ុយក្រែនពីសំណាក់ប្រទេសរ៉ុស្ស៊ី ក្រសួងសង្ឃឹមថា អ៊ុយក្រែនអាចនឹងឈានដល់កិច្ចព្រមព្រៀងទូទាត់បំណុលបរទេសដែលមានចំនួនសរុបប្រហែលជិត 20000លានដុល្លារអាម៉េរិកបានដោយជោគជ័យ ។

សេចក្ដីស្នើរបស់ទីក្រុងគៀវមួយនេះ ទទួលបានការឆ្លើយតបយ៉ាងឆាប់រហ័សបំផុតពីរដ្ឋាភិបាលប្រទេសលោកខាងលិច និងក្រុមហ៊ុនវិនិយោគទុនបរទេស ដែលអាចនឹងជួយដល់ប្រទេសអ៊ុយក្រែនអាចផ្អាកការទូទាត់បំណុលអន្តរជាតិចំនួន 1200លានដុល្លារអាម៉េរិកដែលនឹងប្រទេសនេះនឹងត្រូវធ្វើការទូទាត់សងនៅដើមខែកញ្ញាខាងមុខនេះ ។

កាសែត Financial Times បានធ្វើការចុះផ្សាយថា ប្រទេសអ៊ុយក្រែន​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​បឋម​មួយ​ជាមួយ​នឹង​រដ្ឋាភិបាល​បរទេស ​ដែលជាអ្នក​កាន់​មូលបត្រ​បំណុលរបស់ខ្លួន សម្រាប់​ការ​ផ្អាកទូទាត់​បំណុល ចាប់ពីទី01សីហាក្នុងឆ្នាំនេះ រហូតទៅដល់បំណាច់ឆ្នាំ2023 ដោយហេតុថារងផលប៉ះពាល់ដោយសារសង្គ្រាមជាមួយនឹងប្រទេសរុស្ស៊ីដែលបានធ្វើឲ្យទីក្រុងគៀវជួបប្រទះទៅនឹងវិបត្តិឱនភាពខ្ពស់ដល់ទៅ 5000លានដុល្លារអាម៉េរិកក្នុងមួយខែឯណោះ ។

ប្រទេសដែលជាម្ចាស់បំណុលធំៗរបស់អ៊ុយក្រែនរួមមាន ប្រទេសអាល្លឺម៉ង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក ដោយពួកគេបានចេញមុខមកធ្វើការប្រកាសកាលពីថ្ងៃទី20កន្លងមកនេះថា ពួកគេនឹងយល់ព្រមឲ្យប្រទេសអ៊ុយក្រែនផ្អាកការទូទាត់បំណុលអន្តរជាតិចាប់ពីខែក្រោយនេះតទៅ ហើយពួកគេបានធ្វើការ​ លើកទឹកចិត្ត” ដល់បណ្ដាប្រទេសដែលជាអ្នកកាន់មូលបត្របំណុលរបស់ប្រទេសអ៊ុយក្រែនធ្វើតាមពួកខ្លួនផងដែរ ។

ក្នុងនេះក្រសួងហិរញ្ញរត្ថុរបស់អ៊ុយក្រែនក៏បានស្នើឡើងផងដែរថា ខ្លួននឹងទូទាត់ការប្រាក់ពិសេសបន្ថែមនៅក្រោយពេលដែលខ្លួនបន្តការទូទាត់បំណុលអន្តរជាតិនេះឡើងវិញ ដើម្បីកុំឲ្យគេមើលមកថា ខ្លួនបានខកខានទូទាត់បំណុលអន្តរជាតិធ្ងន់ធ្ងរបំផុត ។

 ការវិវត្តនេះបានកើតឡើងស្របពេលដែលរុស្ស៊ីបានចាប់ផ្ដើមផ្ដល់សញ្ញាថា នឹងបង្កើនការវាយប្រហារលើប្រទេសអ៊ុយក្រែនបន្ថែមទៀត ​ ដោយលោក Sergei Lavrov រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី ថ្លែងកាលពីថ្ងៃពុធទី20កន្លងមកនេះថា គោលដៅយោធារបស់វិមានគ្រឹមឡាំងក្នុងពេលនេះ “ឆ្ពោះទៅឆ្ងាយជាងតំបន់ Donbas ទៅទៀត”

ប្រភព៖ Financial Times, Reuters ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post អ៊ីស្រាអែលបើកការវាយប្រហារតាមរយៈផ្លូវអាកាសមកលើប្រទេសស៊ីរីសម្លាប់មនុស្សយ៉ាងហោចណាស់ 3 នាក់!!
Next post រុស្ស៊ីបើកការវាយប្រហារតាមផ្លូវអាកាសនៅក្នុងប្រទេសស៊ីរីសម្លាប់ជនស៊ីល 7 នាក់!!