អ៊ុយក្រែនសង្ឃឹមថា សហភាពអឺរ៉ុបនឹងទម្លាក់ជំនួយហិរញ្ញវត្ថុដែលមានតម្លៃជាង 5 ពាន់លានដុល្លារដល់ខ្លួនក្នុងសប្តាហ៍នេះ
Breaking News

អ៊ុយក្រែនសង្ឃឹមថា សហភាពអឺរ៉ុបនឹងទម្លាក់ជំនួយហិរញ្ញវត្ថុដែលមានតម្លៃជាង 5 ពាន់លានដុល្លារដល់ខ្លួនក្នុងសប្តាហ៍នេះ

នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសអ៊ុយក្រែនរំពឹងថានឹងទទួលបាន 5 ពាន់លានអឺរ៉ូ (4.98 ពាន់លានដុល្លារ) នៅក្នុងជំនួយម៉ាក្រូហិរញ្ញវត្ថុពីសហភាពអឺរ៉ុបក្នុងសប្តាហ៍ខាងមុខនេះ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចអ៊ុយក្រែន និងបើកប្រាក់ខែដល់កងទ័ព និងដើម្បីរៀបចំសម្រាប់រដូវរងានាពេលខាងមុខ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

លោក Shmyhal បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram មុនពេលកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier ថា “ជំនួយនេះនឹងជួយធានាស្ថិរភាពនៃសេដ្ឋកិច្ចរបស់យើង ការគាំទ្ររបស់កងទ័ព និង … រដូវរងាខាងមុខ ” ។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកំពុងបំផ្លាញធនធានរបស់ប្រទេសនេះ ហើយទីក្រុងគៀវបានស្វែងរកជំនួយហិរញ្ញវត្ថុម្តងហើយម្តងទៀតពីសហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក និងអ្នកផ្តល់ប្រាក់កម្ចីអន្តរជាតិ។

លោក Shmyhal ដែលបានមកដល់ទីក្រុងប៊ែកឡាំងកាលពីល្ងាចថ្ងៃសៅរ៍ត្រូវបានគេរំពឹងថានឹងជួបជាមួយអធិការបតីអាល្លឺម៉ង់ Olaf Scholz និងមន្រ្តីផ្សេងទៀត ។

លោក Shmyhal បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់ថា ប្រទេសអាល្លឺម៉ង់ត្រូវបានគេរំពឹងថានឹងផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសទំនើបដល់អ៊ុយក្រែនក្នុងរដូវស្លឹកឈើជ្រុះនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *