អ៊ុយក្រែនវាយបករហូតទាហានរុស្ស៊ីដកថយពីទីក្រុងធំៗនៅភាគខាងកើតប្រទេស
Breaking News

អ៊ុយក្រែនវាយបករហូតទាហានរុស្ស៊ីដកថយពីទីក្រុងធំៗនៅភាគខាងកើតប្រទេស

កងទ័ពរុស្ស៊ី “កំពុងរៀបចំកងទ័ពឡើងវិញ” នៅក្នុងទីក្រុងធំៗ ភាគខាងកើតប្រទេសអ៊ុយក្រែន ស្របតាមការអះអាងរបស់រដ្ឋាភិបាលទីក្រុងគៀវថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបន្តធ្វើការវាយប្រហារយ៉ាងខ្លាំងនៅក្នុងតំបន់ទាំងនោះ ។

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសដកទ័ពចេញពីទីក្រុង Balakliya និងទីក្រុង Izum នៅតំបន់ Kharkiv ដែលមានទីតាំងនៅភាគឦសាននៃប្រទេសអ៊ុយក្រែនដោយហេតុផលថា “សម្រាប់ការរៀបចំកងកម្លាំងឡើងវិញ” ។

លោក Oleg Nikolaenko អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថា យោធាអ៊ុយក្រែនបានបន្តរឹតបន្តឹងនៅតាមតំបន់ភាគខាងកើត ដោយសារតែភាពក្លាហាននៃទាហានរបស់យើងទាំងអស់គ្នា ហើយកត្តាសំខាន់មួយទៀត ដោយសារការគាំទ្រដោយសព្វាវុធពីសម្ពន្ធមិត្តលោកខាងលិច ដែលរដ្ឋាភិបាលរបស់ទីក្រុងគៀវសង្ឃឹមយ៉ាងមុតមាំថា នឹងបន្តកើតឡើងបន្ថែមទៀត ។

Leave a Reply

Your email address will not be published. Required fields are marked *