អ៊ុយក្រែនប្រើប្រាស់អាវុធអាម៉េរិក​វាយប្រហារលើ​ទឹកដីអ៊ុយក្រែនដែលរុស្ស៊ីកំពុងគ្រប់គ្រង!!
Breaking News

អ៊ុយក្រែនប្រើប្រាស់អាវុធអាម៉េរិក​វាយប្រហារលើ​ទឹកដីអ៊ុយក្រែនដែលរុស្ស៊ីកំពុងគ្រប់គ្រង!!

មន្ត្រី​ដែល​បាន​តែងតាំង​ដោយ​រុស្ស៊ី​ក្នុង​តំបន់​បាន​និយាយ​ថា មនុស្ស ៥ នាក់​បាន​ស្លាប់ និង​យ៉ាង​ហោច​ណាស់ ៨០ នាក់​បាន​រង​របួស​ក្នុង​ការ​បាញ់​ផ្លោង​នៅ​ទីក្រុង Novaya Kakhovka ដោយ​កងកម្លាំង​អ៊ុយក្រែន ។ ទីក្រុងនេះស្ថិតនៅក្នុងតំបន់ Kherson ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ហើយត្រូវបានគ្រប់គ្រងដោយទីក្រុងម៉ូស្គូ ។ លោក Kirill Stremousov អនុប្រធាន​តំបន់​ក៏​បាន​ប្រាប់សារព័ត៌មានរុស្ស៊ី RIA Novosti ថា មនុស្ស​ប្រាំពីរ​នាក់​កំពុង​បាត់​ខ្លួន។

លោក Vladimir Leontyev ប្រធានរដ្ឋបាលនៃទីក្រុង Novaya Kakhovka បាននិយាយថា ឃ្លាំងស្តុកជីមួយកន្លែងត្រូវបានបំផ្ទុះដោយការបាញ់ផ្លោងកាលពីថ្ងៃចន្ទ ហើយផ្ទះជាច្រើនខ្នងត្រូវបានខូចខាត ក៏ដូចជាកន្លែងជនស៊ីវិលផ្សេងទៀត រួមទាំងផ្សារ និងមន្ទីរពេទ្យផងដែរ ។

លោក Natalya Zarya ដែលជាអ្នកសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌ទៅកាន់ទីក្រុងនេះបាននិយាយថា ឃ្លាំងស្តុកទុកជំនួយមនុស្សធម៌មួយដែលមានជំនួយចំនួន 35 តោន រួមទាំងអាហារក៏ត្រូវបានបំផ្លាញផងដែរ ។

មន្ត្រីក្នុងតំបន់បានអះអាងថា កងទ័ពអ៊ុយក្រែនបានប្រើប្រាស់គ្រាប់រ៉ុក្កែត HIMARS ដែលផ្តល់ដោយសហរដ្ឋអាម៉េរិក ដើម្បីវាយប្រហារទីក្រុងនេះ ។

“ការ​វាយ​ប្រហារ​បែប​នេះ​នៅ​លើ​ទីតាំង​ជន​ស៊ីវិល​ត្រូវតែធ្វើ​​ការ​ថ្កោល​ទោស​យ៉ាង​ដាច់​ខាត ។ លោក Dmitry Polyansky អនុប្រធានបេសកកម្មរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ RIA Novosti កាលពីថ្ងៃអង្គារថា វាគឺជាផលវិបាកដោយផ្ទាល់នៃការប្រគល់អាវុធដោយសហរដ្ឋអាម៉េរិកទៅកាន់ទីក្រុងគៀវ ។

ប្រភព ៖ RT

Leave a Reply

Your email address will not be published. Required fields are marked *