រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបាននិយាយថា ទីក្រុងគៀវមានគោលបំណងដណ្តើមយកមកវិញនូវទឹកដីដែលបាត់បង់ទាំងអស់ពីរុស្ស៊ី រួមទាំងឧបទ្វីបគ្រីមៀផងដែរ ។
យោងតាមទីក្រុងវ៉ាស៊ីនតោន អាជ្ញាធរក្រុងគៀវបានផ្តល់ “ការធានា” ថាពួកគេនឹងមិនប្រើប្រាស់អាវុធរបស់អាម៉េរិកដើម្បីធ្វើការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ីនោះទេ ដោយសារតែសហរដ្ឋអាម៉េរិកមានការព្រួយបារម្ភថា វាអាចបង្កើនភាពតានតឹងរវាងទីក្រុងម៉ូស្គូ និងអង្គការណាតូ ។ ទោះជាយ៉ាងណាក៏ដោយ អ៊ុយក្រែនបានច្រានចោលសន្យារបស់ខ្លួន ដោយបញ្ជាក់ថា ខ្លួននឹងប្រើប្រាស់ប្រព័ន្ធរ៉ុក្កែតដែលផ្គត់ផ្គង់ដោយសហរដ្ឋអាម៉េរិក ដើម្បីវាយប្រហារលើទឹកដីរបស់រុស្ស៊ី ប្រសិនបើខ្លួនយល់ថាការវាយប្រហារបែបនេះចាំបាច់ ។
ប្រភព ៖
CNN & RT