អ៊ុយក្រែនបានបើកការវាយប្រហារលើតំបន់គ្រីមៀរដែលរុស្ស៊ីកំពុងគ្រប់គ្រង !!
Breaking News

អ៊ុយក្រែនបានបើកការវាយប្រហារលើតំបន់គ្រីមៀរដែលរុស្ស៊ីកំពុងគ្រប់គ្រង !!

ទីស្នាក់ការកណ្តាលកងនាវាចរសមុទ្រខ្មៅក្នុងទីក្រុង Sevastopol នៃតំបន់គ្រីមៀរ ត្រូវបានរងការវាយប្រហារដោយអ៊ុយក្រែន នេះបើតាមអភិបាលតំបន់លោក Mikhail Razvozhayev បានសរសេរនៅលើ​ Telegram របស់គាត់កាលពីព្រឹកថ្ងៃអាទិត្យ ហើយត្រូវបានដកស្រង់យកមកចុះផ្សាយដោយសារព័ត៌មាន RT ។ លោក​បាន​បន្ថែម​ថា មនុស្ស​ប្រាំ​នាក់​បាន​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​ដែល​សន្មត​ថា​ធ្វើ​ឡើង​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក ។

ការ​វាយ​ប្រហារ​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ទិវា​កងទ័ព​ជើង​ទឹក​រុស្ស៊ី ។ លោក Razvozhayev បាននិយាយថាការប្រារព្ធពិធីទាំងអស់ត្រូវបានលុបចោលក្រោមហេតុផលសុវត្ថិភាព ។

មន្ត្រីអ៊ុយក្រែនបាននិយាយម្តងហើយម្តងទៀតអំពីផែនការដណ្តើមយកតំបន់គ្រីមៀមកវិញ ដែលបានបោះឆ្នោតផ្ដាច់ខ្លួនចេញពីអ៊ុយក្រែន ហើយចូលរួមជាមួយរុស្ស៊ីភ្លាមៗបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤ នៅទីក្រុងគៀវ ។ អនុរដ្ឋមន្ត្រីការពារជាតិលោក Vladimir Gavrilov បាននិយាយនៅខែនេះថា កងនាវាចរសមុទ្រខ្មៅដែលឈរជើងនៅគ្រីមៀរ​បង្ក “ការគំរាមកំហែងជាអចិន្ត្រៃយ៍” ពីសំណាក់អ៊ុយក្រែន ។

Leave a Reply

Your email address will not be published. Required fields are marked *