អ៊ុយក្រែនបាននិយាយថារុស្ស៊ីអាចនឹងបង្កើនការវាយប្រហារយ៉ាងខ្លាំងនៅក្នុងរដូវរងារនេះ ខណៈពេលដែលរុស្ស៊ីបានបញ្ជូនកងទ័ពរាប់ម៉ឺននាក់បន្ថែមទៀតទៅកាន់សមរភូមិ
Ukraine War

អ៊ុយក្រែនបាននិយាយថារុស្ស៊ីអាចនឹងបង្កើនការវាយប្រហារយ៉ាងខ្លាំងនៅក្នុងរដូវរងារនេះ ខណៈពេលដែលរុស្ស៊ីបានបញ្ជូនកងទ័ពរាប់ម៉ឺននាក់បន្ថែមទៀតទៅកាន់សមរភូមិ

ទីក្រុងម៉ូស្គូបានជំរុញឱ្យមានការវាយប្រហារយ៉ាងខ្លាំងនៅក្នុងភាគខាងកើតប្រទេសអ៊ុយក្រែននារដូវរងានេះ ដោយខ្លួនបានបញ្ជូនកងទ័ពរាប់ម៉ឺននាក់បន្ថែមទៀតទៅការសមរភូមិ ស្របពេលដែលទីក្រុងគៀវរំពឹងថាភាគឦសានឬភាគខាងត្បូងនឹងក្លាយទៅជាគោលដៅវាយប្រហារដែលរុស្ស៊ីបានរំពឹងទុក។

យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថា ទាហានរុស្ស៊ីប្រមាណ 1,030 នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល 24 ម៉ោង ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតនៃសង្គ្រាម។ ប៉ុន្តែ តួលេខនេះមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ ដោយរុស្ស៊ីក៏បានអះអាងថាខ្លួនក៏បានសម្លាប់ទាហានអ៊ុយក្រែនជាច្រើននាក់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះផងដែរ។ដោយរុស្ស៊ីបាននិយាយថា សម្រាប់ផ្នែករបស់ខ្លួន ខ្លួនបានធ្វើឱ្យទាហានអ៊ុយក្រែន ស្លាប់ និងរបួសជាង 6,500 នាក់នៅក្នុងខែមករានេះ។

គួរឱ្យដឹងដែរថា ប្រធានសន្តិសុខជាតិអ៊ុយក្រែនលោក Oleksiy Danilov បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារថា វិមានក្រឹមឡាំងត្រូវបានគេរំពឹងថានឹងកំណត់គោលដៅនៅភាគឦសាននៃតំបន់ Kharkiv ឬតំបន់ Zaporizhzhia ភាគខាងត្បូងនៅក្នុងការវាយប្រហារថ្មីមួយ។គាត់បានប្រាប់រ៉យទ័រដោយនិយាយនៅក្នុងការិយាល័យរបស់គាត់នៅទីក្រុងគៀវថា ការប៉ុនប៉ងវាយលុកមួយនៅក្នុងទិសដៅទៅកាន់តំបន់ Kharkiv ឬ Zaporizhzhia នឹងត្រូវធ្វើឡើង ។ ហើយ តើពួកគេនឹងជោគជ័យប៉ុណ្ណាគឺអាស្រ័យលើយើង។

ចំណែកឯ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយកាលពីល្ងាចថ្ងៃអង្គារថាទីក្រុងនិងភូមិជាង 30 នៅ Kharkiv និងសហគមន៍ចំនួន 20 នៅ Zaporizhzhia ត្រូវបានរងការបាញ់ប្រហារពីពេលថ្មីៗនេះផងដែរ។

ប្រភព៖ Reuters

By Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *