អ៊ុយក្រែនបញ្ចេញបញ្ជីអាវុធដែលខ្លួនត្រូវការយកមកប្រយុទ្ធជាមួយរុស្ស៊ី រួមមានប្រព័ន្ធការពារដែនអាកាស THAAD យន្តហោះចម្បាំង F-18 និងយន្តហោះដឹកជញ្ជូន C-17
Rusia Ukraine War

អ៊ុយក្រែនបញ្ចេញបញ្ជីអាវុធដែលខ្លួនត្រូវការយកមកប្រយុទ្ធជាមួយរុស្ស៊ី រួមមានប្រព័ន្ធការពារដែនអាកាស THAAD យន្តហោះចម្បាំង F-18 និងយន្តហោះដឹកជញ្ជូន C-17

​អ៊ុយក្រែនបញ្ចេញបញ្ជីអាវុធចុងក្រោយរបស់ខ្លួនដែលត្រូវការយកមកប្រយុទ្ធជាមួយយោធារុស្ស៊ី រួមមានប្រព័ន្ធការពារដែនអាកាសទំនើប យន្តហោះចម្បាំង F-18 ​យន្តហោះគ្មានមនុស្សបើក ឧទ្ធម្ភាគចក្រ Apache និង Blackhawk នេះបើយោងតាមឯកសារដែលឃើញដោយ Reuters ។

 

មន្ត្រីមកពីក្រសួងការពារជាតិអ៊ុយក្រែនបានបង្ហាញបញ្ជីសព្វាវុធ ដើម្បីបំពេញតម្រូវការរបស់កងកម្លាំងការពារជាតិអ៊ុយក្រែន ក្នុងអំឡុងកិច្ចប្រជុំបិទទ្វារនៃសន្និសីទនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ ដោយមានការចូលរួមដោយមន្ត្រីរដ្ឋាភិបាល និងប្រតិបត្តិឧស្សាហកម្មការពារជាតិ ។

 

បញ្ជីនោះរួមមានអាវុធដែលអ៊ុយក្រែនមានក្នុងស្តុកស្រាប់ដូចជារថក្រោះ Abrams និងកាំភ្លើងធំទំហំ 155 មីលីម៉ែត្រ ព្រមទាំងអាវុធមួយចំនួនដូចជា F-16 យន្តហោះគ្មានមនុស្សបើក និងកាំជ្រួច ATACMS រយៈចម្ងាយឆ្ងាយដែលខ្លួនបានស្នើសុំនាពេលកន្លងមក ។ ប៉ុន្តែ​បញ្ជី​នេះបង្កឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​ចំនួន​​ដែលបានរួមបញ្ចូន​ដូច​ជា​យន្តហោះ​ដឹក​ជញ្ជូន C-17 Globemaster ដែល​ផលិត​ដោយ Boeing ​ និងយន្តហោះ C-130 Super Hercules ដែល​ផលិត​ដោយ Lockheed Martin ​ឧទ្ធម្ភាគចក្រវាយប្រហារ Apache របស់ក្រុមហ៊ុន Boeing ​ឧទ្ធម្ភាគចក្រ Black Hawk ​ផលិតដោយ Lockheed Martin ​។

 

ប៉ុន្តែ​អ៊ុយក្រែនមិនបានឈប់ត្រឹមនេះទេ ។ ឯកសារបង្ហាញថាអ៊ុយក្រែនក៏កំពុងស្វែងរកយន្តហោះចម្បាំង F-18 “Hornet” ​យន្តហោះគ្មានមនុស្សបើក​ដែលផលិតដោយ General Atomics រួមមាន MQ-9B ​ និងប្រព័ន្ធការពារដែនអាកាស Terminal High Altitude Area Defense (THAAD) ដែលផលិតដោយក្រុមហ៊ុន Lockheed ។

 

ស្របពេលសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋនៅសហរដ្ឋអាម៉េរិកបានរារាំងការអនុម័តកញ្ចប់ថវិកា ១០៦ ពាន់លានដុល្លារអាម៉េរិកក្នុងការផ្តល់ជំនួយមូលនិធិថ្មីសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល​ ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *