Breaking News

អ៊ុយក្រែននិយាយថា បើបើកកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ីនៅពេលនេះមានន័យថា រុស្ស៊ីឈ្នះសង្រ្គាម!!

អ៊ុយក្រែន​បាន​ច្រានចោល​ការចរចា​សន្តិភាព​ជាមួយ​ក្រុង​ម៉ូស្គូ​ក្នុង​កាលៈទេសៈ​ដែលមាន​ស្រាប់ ដោយ​ប្រៀបធៀប​ការចរចាណាមួយ​ទៅនឹង​គ្រោះមហន្តរាយ ​។ ការចាប់ផ្តើមកិច្ចចរចាឡើងវិញនឹងមិនមែនជាគោលដៅរបស់ទីគៀវទេ លោក Mikhail Podoliak ជំនួយការរបស់ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រាប់សារព័ត៌មាន Babel របស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រ ។

លោក Podoliak បាននិយាយថា “ថ្ងៃនេះ អ៊ុយក្រែនមិនមានហេតុផលអ្វីដើម្បីរៀបចំកិច្ចចរចាទេ” ដោយបន្ថែមថា “ឱកាសដើម្បីឈ្នះសង្រ្គាមនេះ គឺសំខាន់ជាងការផ្អាកតាមស្ថានភាពបច្ចុប្បន្ន” ។ លោកបានបន្ថែមថា ការចាប់ផ្តើមការសន្ទនាក្នុងកាលៈទេសៈបច្ចុប្បន្ននឹង​ធ្វើឱ្យអ៊ុយក្រែន និងអឺរ៉ុបបរាជ័យ​ក្នុងសង្គ្រាមនេះជាផ្លូវការ ។

លោកនិយាយថា ការពិភាក្សាជាមួយរុស្ស៊ីថ្ងៃនេះមានន័យតែមួយគត់គឺ រុស្ស៊ីបានឈ្នះ… តើអ្នកត្រៀមខ្លួនសម្រាប់រឿងនោះហើយឬនៅ ?

ជំនួយការប្រធានាធិបតីអ៊ុយក្រែនបានព្រមានថា ការបរាជ័យរបស់អ៊ុយក្រែនក៏នឹងបង្ហាញពី “ការដួលរលំនៃប្រព័ន្ធសន្តិសុខពិភពលោក និងប្រព័ន្ធនៃតម្លៃប្រជាធិបតេយ្យ”។ លោកបាននិយាយថា ការឈានដល់បទឈប់បាញ់នាពេលនេះ នឹងមិនបញ្ឈប់ជម្លោះបន្តទៀតនោះទេ ដោយលោកបានបន្ថែមថា រុស្ស៊ីអាចនឹងបើកការវាយប្រហារមួយទៀតលើអ៊ុយក្រែននៅពេលណាមួយនៅពេលអនាគត ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version