អ៊ុយក្រែននិយាយថា ទាហារុស្ស៊ីជាច្រើននាក់ត្រូវបានខ្លួនសម្លាប់ក្នុងការប្រយុទ្ធគ្នានៅតំបន់ Kherson!!
Breaking News

អ៊ុយក្រែននិយាយថា ទាហារុស្ស៊ីជាច្រើននាក់ត្រូវបានខ្លួនសម្លាប់ក្នុងការប្រយុទ្ធគ្នានៅតំបន់ Kherson!!

យោធាអ៊ុយក្រែនបាននិយាយនៅថ្ងៃសៅរ៍នេះថា ទាហានរុស្ស៊ីមួយចំនួនត្រូវបានស្លាប់ និងបានបំផ្លាញទីតាំងគ្រាប់រំសេវនៅក្នុងសមរភូមិតំបន់ Kherson ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការផ្តោតលើការវាយបករបស់ទីក្រុងគៀវ នៅភាគខាងត្បូង និងជាតំបន់តភ្ជាប់ដ៏សំខាន់សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ទីក្រុងម៉ូស្គូ ។

មេបញ្ជាការកងទ័ពភាគខាងត្បូងបាននិយាយថា ចរាចរណ៍ផ្លូវដែកទៅកាន់ទីក្រុង Kherson ឆ្លងកាត់ទន្លេ Dnipro ត្រូវបានកាត់ផ្តាច់ ដែលស្មើនឹងអាចបំបែកកងកម្លាំងរុស្ស៊ីនៅភាគខាងលិចនៃទន្លេ ពីការផ្គត់ផ្គង់ស្បៀងពីសំណាក់តំបន់ Crimea ។

អ៊ុយក្រែនបានប្រើប្រាស់ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយលោកខាងលិច ដើម្បីបំផ្លាញស្ពានចំនួន3 ឆ្លងកាត់ទន្លេ Dnipro ឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រហូតអាចកាត់ផ្ដាច់កងទ័ពរុស្ស៊ីចេញពីទីក្រុង Kherson មួយនេះ ។

ទាហានរុស្ស៊ីជាង 100នាក់ត្រូវស្លាប់បាត់បង់ជីវិត និងរថក្រោះចំនួន7 គ្រឿងត្រូវបានបំផ្លាញនៅក្នុងការប្រយុទ្ធគ្នាកាលពីថ្ងៃសុក្រនៅក្នុងសមរភូមិតំបន់ Kherson ដែលជាទីក្រុងដ៏សំខាន់ដំបូងគេ ដែលត្រូវបានកាន់កាប់ដោយរុស្ស៊ីបន្ទាប់ពីការឈ្លានពានកាលពីថ្ងៃទី24 ខែកុម្ភៈ ។

Leave a Reply

Your email address will not be published. Required fields are marked *