អ៊ុយក្រែននិយាយថា ទាហានរុស្ស៊ីកំពុងកម្ទេចអ្វីៗគ្រប់យ៉ាងនៅក្នុងតំបន់ Donetsk !!
Read Time:1 Minute, 21 Second
Views:123

អ៊ុយក្រែននិយាយថា ទាហានរុស្ស៊ីកំពុងកម្ទេចអ្វីៗគ្រប់យ៉ាងនៅក្នុងតំបន់ Donetsk !!

0 0

អភិបាលខេត្ត Luhansk និង Donetsk បាននិយាយថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់ក្នុងយុទ្ធសាស្ត្រកម្ទេចតំបន់ Donetsk ឲ្យក្លាយជាផេះក្នុងការវាយលុករបស់ពួកគេនៅភាគខាងកើតអ៊ុយក្រែន ដោយវាយលុកតំបន់ជនស៊ីវិលដោយមីស៊ីល ដែលធ្វើឲ្យភូមិ ទីប្រជុំជន និងទីក្រុងឱ្យបាក់បែករាបដល់ដី ។

មន្ត្រីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា ការបាញ់ផ្លោងមិនរើសមុខដោយកងកម្លាំងរុស្ស៊ីក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះបានសម្លាប់ជនស៊ីវិល 8 នាក់ និង 25 នាក់ទៀតរងរបួស ។

ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ភាគច្រើននៃជនរងគ្រោះស៊ីវិលមាននៅក្នុងខេត្ត Donetsk ជាកន្លែងដែលរុស្ស៊ីបានបង្កើនការវាយលុករបស់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

Donetsk គឺជាផ្នែកមួយនៃតំបន់ Donbas ដែលភាគច្រើនជាតំបន់ឧស្សាហកម្ម និងនិយាយភាសារុស្សី ដែលទាហានដែលមានបទពិសោធន៍ច្រើនបំផុតរបស់អ៊ុយក្រែនត្រូវបានប្រមូលផ្តុំនៅទីកន្លែងនេះ ។

ប្រភព ៖ Al Jazeera

Happy
Happy
0 %
Sad
Sad
100 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post រុស្ស៊ីព្រមានថា មនុស្សជាតិប្រឈមនឹងហានិភ័យ ប្រសិនបើលោកខាងលិចចង់កាត់ទោសរុស្ស៊ីសម្រាប់សង្រ្គាមនៅអ៊ុយក្រែន!!
Next post ប្រជាជនអាល្លឺម៉ង់ទំនងជាប្រឈមមុខនឹងវិបត្តិថាមពលក្នុងរដូវរងាខាងមុខ !!