អ៊ុយក្រែន​និយាយ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់​ដែល​រុស្ស៊ីកំពុងប្រើប្រាស់នៅក្នុងសង្រ្គាម
Read Time:1 Minute, 40 Second
Views:166

អ៊ុយក្រែន​និយាយ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់​ដែល​រុស្ស៊ីកំពុងប្រើប្រាស់នៅក្នុងសង្រ្គាម

0 0

ក្រសួងការពារជាតិអ៊ុយក្រែនបានអះអាងកាលពីថ្ងៃអង្គារជាលើកដំបូងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ដែលកងទ័ពរុស្ស៊ីប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Washington Examiner ។

ក្រសួងការពារជាតិអ៊ុយក្រែនបានបង្ហោះរូបថតនៃបំណែកយន្តហោះគ្មានមនុស្សបើកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយកំណត់ថាវាជាយន្តហោះគ្មានមនុស្សបើកប្រភេទ Shahed-136 ។ ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា កងទ័ពខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកនៅជិតភូមិ Kupiansk ទីក្រុង Kharkiv ដែលជាទីតាំងនៃការវាយលុកដែលកំពុងបន្ត និងជោគជ័យបំផុតរបស់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានឈ្លានពាននៅចុងខែកុម្ភៈ ។

មន្ត្រី​អ៊ុយក្រែន​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ជា​ច្រើន​អំពី​យន្តហោះ​គ្មាន​មនុស្ស​បើក​នោះ​ទេ ​។

រដ្ឋបាលលោក បៃដិន បានព្រមានជាសាធារណៈកាលពីខែកក្កដាថា រុស្ស៊ីកំពុងស្វែងរកទិញយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងពីអ៊ីរ៉ង់ ។ មន្ត្រីរដ្ឋបាលបានបញ្ជាក់ទៅកាន់សារព័ត៌មាន​ Washington Examiner កាលពីចុងខែសីហាថា រុស្ស៊ីបានទិញយន្តហោះគ្មានមនុស្សបើកពីអ៊ីរ៉ង់ ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post វៀតណាមកំណត់គោលដៅ ក្នុងការក្លាយជាមជ្ឍមណ្ឌលសេដ្ឋកិច្ចផ្នែកសមុទ្រ
Next post លោក ស៊ី ជីនពីង នឹងជួបជាមួយលោក  វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីវិបត្តិដ៏ក្តៅគគុក អ៊ុយក្រែន និងតៃវ៉ាន់