អ៊ុយក្រែនថា រុស្ស៊ីមានចេតនាបាញ់មីស៊ីលសំដៅលើជនស៊ីវិល!!
Breaking News

អ៊ុយក្រែនថា រុស្ស៊ីមានចេតនាបាញ់មីស៊ីលសំដៅលើជនស៊ីវិល!!

អ៊ុយក្រែនបាននិយាយថា 70 ភាគរយនៃមីស៊ីលដែលវាយប្រហារដោយទាហានរុស្ស៊ីក្នុងរយៈពេល 5 ខែចាប់តាំងពីការឈ្លានពានគឺគោលដៅដែលរុស្ស៊ីកំណត់មិនមែនជាយោធាអ៊ុយក្រែនទេដែលបានបង្ហាញថា រុស្ស៊ីមានចេតនាបាញ់មីស៊ីលសំដៅទៅលើជនស៊ីវិល និងទីក្រុង។

រុស្ស៊ីគួរចាត់ទុកជារដ្ឋភេរករ ។ មធ្យោបាយតែមួយគត់ដើម្បីបញ្ឈប់ការវាយប្រហារភេរវកម្មដោយមីស៊ីលនេះ គឺបំផ្លាញមីស៊ីលដែលរុស្ស៊ីបានបាញ់មកលើអ៊ុយក្រែន ។

អ្នកនាំពាក្យក្រសួងការពារជាតិអ៊ុយក្រែន លោក Motuzyanik បាននិយាយនៅថ្ងៃសុក្រ (ទី១៥ ខែកក្កដា) ថា ការវាយប្រហារដោយមីស៊ីលរុស្ស៊ីត្រឹមតែ ៣០ភាគរយប៉ុណ្ណោះដែលសំដៅលើគោលដៅយោធា ។

ប្រភព ៖ Lianhe Zaobao

Leave a Reply

Your email address will not be published. Required fields are marked *