Breaking News

អ៊ុយក្រែនត្រៀមប្តឹងប្រទេសកាណាដាដែលបានធ្វើការប្រគល់ទួរប៊ីននៃបំពង់បង្ហូរឧស្ម័ន Nord Stream 1 ទៅឲ្យអាល្លឺម៉ង់!!

ក្រុមតំណាងឱ្យជនភៀសខ្លួនអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនកំពុងស្វែងរកការពិនិត្យឡើងវិញដោយតុលាការលើការសម្រេចចិត្តរបស់រដ្ឋាភិបាលកាណាដាក្នុងការប្រគល់ទួរប៊ីនដែលបានជួសជុលរួចទៅឱ្យប្រទេសអាល្លឺម៉ង់ដែលចាំបាច់សម្រាប់បំពង់បង្ហូរឧស្ម័ន Nord Stream 1 ។

រដ្ឋាភិបាលកាណាដាកាលពីថ្ងៃសៅរ៍បាននិយាយថា ខ្លួនកំពុងចេញការអនុញ្ញាត​ ដើម្បីលើកលែងការបញ្ជូនត្រឡប់ទៅវិញនៃទួរប៊ីន​របស់រុស្ស៊ី ខណៈដែលអឺរ៉ុបស្វែងរកលំហូរថាមពលបន្តរហូតដល់ខ្លួនអាចបញ្ចប់ការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ី ។

ក្រសួងថាមពល និងក្រសួងការបរទេសរបស់ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា ការសម្រេចចិត្តនេះគឺស្មើនឹងការកែសម្រួលទណ្ឌកម្មដែលដាក់លើទីក្រុងម៉ូស្គូ “តាមបំណងរបស់រុស្ស៊ី” ហើយបានអំពាវនាវឱ្យមានការកែប្រែឡើងវិញជាបន្ទាន់នូវការសម្រេចចិត្តនេះ​ ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version