អ៊ុយក្រែនជំរុញឲ្យអាល្លឺម៉ង់បញ្ជូនយន្តហោះចម្បាំង នាវាចម្បាំង រួមទាំងនាវាមុជទឹកដល់យោធាអ៊ុយក្រែន
War

អ៊ុយក្រែនជំរុញឲ្យអាល្លឺម៉ង់បញ្ជូនយន្តហោះចម្បាំង នាវាចម្បាំង រួមទាំងនាវាមុជទឹកដល់យោធាអ៊ុយក្រែន

យោងតាមលោក Andrij Melnyk អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានឱ្យដឹងថា ស្ថានភាពនៅជួរមុខគឺ “មិនច្បាស់លាស់” ហើយកងកម្លាំងអ៊ុយក្រែនត្រូវការឱ្យប្រទេសអាល្លឺម៉ង់នាំមុខគេក្នុងការបង្កើតក្រុមចម្រុះ ដើម្បីបញ្ជូនយន្តហោះចម្បាំង នាវាចម្បាំង និងនាវាមុជទឹកទៅឲ្យយោធាអ៊ុយក្រែន ។

លោក Melnyk អតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសអាល្លឺម៉ង់បាននិយាយថា តម្រូវការបន្ទាន់បំផុតរបស់អ៊ុយក្រែនគឺ យន្តហោះចម្បាំងដូចជា Eurofighter ឬ Tornado ហើយបានជំរុញឱ្យអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ធ្វើការសម្រេចចិត្តឲ្យលឿនជាងគាត់បានធ្វើការសម្រេចចិត្តកាលពីខែមុនដើម្បីផ្គត់ផ្គង់រថក្រោះប្រយុទ្ធ Leopard ។ លោក Melnyk បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍សាធារណៈអាល្លឺម៉ង់ ZDF ថា “យើងត្រូវការកងទ័ពអាកាស យើងត្រូវការកងទ័ពជើងទឹក ហើយអាល្លឺម៉ង់នឹងស្ថិតក្នុងទីតាំងមួយដើម្បីជួយយើងក្នុងរឿងនេះ” ។ “ប្រសិនបើយើងរង់ចាំ ហើយធ្វើការសម្រេចចិត្តនៅពេលក្រោយ នោះប្រហែលជាយឺតពេលហើយ”។

លោកពន្យល់ថា នាវាមុជទឹក HDW Class 212A របស់យោធាអាល្លឺម៉ង់ត្រូវបានចាត់ទុកថាជា នាវាមុជទឹកដ៏ល្អបំផុតមួយរបស់ពិភពលោក ហើយអាល្លឺម៉ង់គួរតែបរិច្ចាគនាវានេះមួយក្នុងចំណោមនាវាទាំងប្រាំមួយដែលអាល្លឺម៉ង់មានដល់អ៊ុយក្រែនដែលវានឹងជួយបណ្តេញកងនាវារុស្ស៊ីចេញពីសមុទ្រខ្មៅ ។

ប្រភព ៖ Bloomberg

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *