Breaking News

អ៊ុយក្រែន​ជំរុញ​ពលរដ្ឋ​ខ្លួនដែលរស់នៅក្នុងតំបន់ដែលរុស្ស៊ីគ្រប់គ្រង​បង្ហាញ​ទីតាំង​ទាហាន​រុស្ស៊ី និងទីតាំងពលរដ្ឋអ៊ុយក្រែនដែលគាំទ្ររុស្ស៊ីរស់នៅ!!

ក្រសួងការពារជាតិអ៊ុយក្រែនបានជំរុញពលរដ្ឋនៅក្នុងតំបន់សំខាន់មួយដែលត្រូវបានគ្រប់គ្រងដោយរុស្ស៊ីបង្ហាញកន្លែងដែលកងទ័ពរបស់ទីក្រុងម៉ូស្គូកំពុងរស់នៅ ​​​​​​​​​​​​​​។

សេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ដោយនាយកចារកម្មការពារជាតិរបស់ក្រសួងគឺសំដៅទៅលើមនុស្សនៅក្នុងនិងជុំវិញទីក្រុង​​ Enerhodar ដែលជាទីតាំងរបស់ស្ថានីយ៍ថាមពលនុយក្លេអ៊ែរដ៏សំខាន់មួយ ។

នាយកចារកម្មការពារជាតិអ៊ុយក្រែនបាននិយាយថា “សូមអនុញ្ញាតឱ្យយើងដឹងជាបន្ទាន់អំពីទីតាំងពិតប្រាកដនៃមូលដ្ឋានទ័ពដែលរុស្ស៊ីកំពុងកាន់កាប់ និងអាសយដ្ឋានលំនៅដ្ឋានរបស់ពួកគេ​ និងទីកន្លែងរស់នៅរបស់បុគ្គលិកបញ្ជាការ” ។

​នាយកចារកម្មការពារជាតិអ៊ុយក្រែនក៏បានស្នើសុំព័ត៌មានលម្អិតអំពី “អ្នកសហការក្នុងស្រុកដែលបានចូលដៃចូលជើងជាមួយសត្រូវ” រួមទាំងកន្លែងដែលពួកគេរស់នៅ និងធ្វើការ ក៏ដូចជាព័ត៌មានអំពី “មនុស្សដែល ​’អាណិតអាសូរ’ ​រុស្ស៊ី ។

ប្រទេសរុស្ស៊ីបានដណ្ដើមយកទីក្រុង Enerhodar នៅដើមខែមីនា ហើយនៅក្នុងខែឧសភា ប្រមុខទីក្រុងដែលតែងតាំងដោយរុស្ស៊ីបានរងរបួសនៅក្នុងការផ្ទុះមួយ ។ វិមានក្រឹមឡាំងបានហៅវាថាជា “ការវាយប្រហារភេរវកម្ម” ។

ទីភ្នាក់ងារសារព័ត៌មាន RIA បាននិយាយថា កាលពីខែមិថុនា មន្ត្រីគាំទ្ររុស្ស៊ីនៅតំបន់ Kherson ភាគខាងត្បូងត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះ ។ នៅដើមខែនោះ ប្រធានផ្នែកព្រហ្មទណ្ឌក្នុងតំបន់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីគ្រាប់បែកបានផ្ទុះនៅជិតរថយន្តរបស់គាត់ ។

ប្រភព ៖ Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version