អ៊ុយក្រែនចាប់​ឃុំ​ខ្លួន​មេ​ភូមិ​ម្នាក់ដោយចោទថា បានចូលដៃចូលជើងជាមួយរុស្ស៊ី ​
Read Time:1 Minute, 39 Second
Views:131

អ៊ុយក្រែនចាប់​ឃុំ​ខ្លួន​មេ​ភូមិ​ម្នាក់ដោយចោទថា បានចូលដៃចូលជើងជាមួយរុស្ស៊ី ​

1 0

ជំនួយការជាន់ខ្ពស់មកពីការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានបង្ហោះរូបថតនៅថ្ងៃសុក្រនេះដែលបង្ហាញពីអ្វីដែលគាត់បាននិយាយថា ជាជនក្បត់ដែលត្រូវបានឃុំឃាំងជាប្រធានភូមិមួយនៅក្នុងតំបន់ Kharkiv ខណៈដែលអ៊ុយក្រែនបានប្រកាសពីការដណ្ដើមបានទឹកដីយ៉ាងច្រើននៅក្នុងខេត្តភាគខាងកើតសប្តាហ៍នេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Reuters ។

អនុប្រធានការិយាល័យប្រធានាធិបតី លោក Kyrylo Tymoshenko បានបង្ហោះរូបថតនៅលើ Telegram របស់ទាហានអ៊ុយក្រែនម្នាក់ ដែលឈរជាមួយនឹងបុរសបិទភ្នែកក្នុងសម្លៀកបំពាក់ស៊ីវិល​ ។

មុខរបស់បុរសនោះមិនអាចមើលឃើញច្បាស់ទេ ប៉ុន្តែលោក Tymoshenko បានសរសេរថាគាត់គឺជា ប្រធានរដ្ឋបាលភូមិ Ivanivka ដែលបានចូលដៃជាមួយរុស្ស៊ី ខណៈភូមិនេះជាភូមិមួយក្នុងតំបន់ Kharkiv ដែលពីមុនស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៊ី ។

ភូមិនេះហាក់ដូចជាការតាំងទីលំនៅមួយក្នុងចំណោមកន្លែងតាំងទីលំនៅជាង 20 ដែលយោធាអ៊ុយក្រែននិយាយថា ខ្លួនបានដណ្តើមមកវិញក្នុងអំឡុងពេលនៃការវាយលុកនៅខែកញ្ញាប្រឆាំងនឹងប្រទេសរុស្ស៊ី ខណៈដែលទីក្រុង គៀវ ស្វែងរកការដណ្តើមយកមកវិញនូវទឹកដីដែលបាត់បង់ចាប់តាំងពីការឈ្លានពាននៅថ្ងៃទី 24 ខែកុម្ភៈ ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post មេដឹកនាំកំពូលរុស្ស៊ី និងអ៊ុយក្រែនផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះការសោយទិវង្គតម្ចាស់ក្សត្រី Elizabeth II
Next post រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ីនិយាយថា ប្រាក់យន់របស់ចិននឹងដើរតួនាទីកាន់តែសំខាន់ក្នុងទុនបម្រុងអន្តរជាតិ