Breaking News

អ៊ុយក្រែន​គ្រោង​នឹង​ប្រើ​សព្វាវុធ​របស់សម្ពន្ធមិត្ត​លោក​ខាង​លិច​ដើម្បីវាយដណ្តើម​យក​ទឹកដី​ភាគ​ខាង​ត្បូង​មក​វិញ!!

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានប្រាប់កាសែត The Times ថា ប្រទេសអ៊ុយក្រែនកំពុងប្រមូលផ្តុំកងទ័ពចំនួន​ 1 លាននាក់ដែលបំពាក់ដោយសព្វាវុធរបស់លោកខាងលិច ដើម្បីយកមកវិញនូវទឹកដីភាគខាងត្បូងរបស់ខ្លួនពីប្រទេសរុស្ស៊ី ។

នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់គាត់ជាមួយកាសែតចក្រភពអង់គ្លេសចាប់តាំងពីការឈ្លានពានបានចាប់ផ្តើមមក លោក Oleksii Reznikov បាននិយាយថា ប្រធានាធិបតី ហ្សេលេនស្គី បានបញ្ជាឱ្យយោធាអ៊ុយក្រែនដណ្តើមយកតំបន់ឆ្នេរភាគខាងត្បូងដែលកាន់កាប់ដោយរុស្ស៊ីវិញ ដែលវាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេស ។

ប្រធានាធិបតីដ៏អង់អាចរបស់យើង​បាន​ចេញ​បញ្ជា​ទៅ​ប្រមុខ​យោធា​កំពូល​ឲ្យ​រៀបចំ​ផែនការនេះ ។ ​លោក Reznikov បានប្រាប់កាសែត The Times ថា សង្រ្គាមកំពុងបំផ្លាញឃ្លាំងស្តុកអាវុធពីសម័យសូវៀតយ៉ាងឆាប់រហ័ស ។ ​

ប្រភព ៖ Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version