Breaking News

អ៊ុយក្រែនគ្រោងនឹងធ្វើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងទៅនឹងធនាគារលោកខាងលិច!!

អ៊ុយក្រែនគ្រោងនឹងធ្វើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងទៅនឹងធនាគារលោកខាងលិច ទីក្រុងគៀវនឹងកំណត់គោលដៅធំៗលើថ្នាក់ដឹកនាំរបស់ធនាគារ JP Morgan Chase, ធនាគារ Citi និងធនាគារ HSBC ។

លោក Ustenko ទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រាប់ CNBC ថានាយកប្រតិបត្តិនៃធនាគារលោកខាងលិចដូចជា JP Morgan Chase, Citi និង HSBC កំពុងប្រព្រឹត្តនូវឧក្រិដ្ឋកម្មសង្គ្រាម ដោយពួកគេបន្តផ្តល់នូវមូលនិធិដោយប្រយោលដល់ប្រទេសរុស្ស៊ី ។

នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ CNBC លោក Ustenko បានប្រកាសថាទីក្រុងគៀវកំពុងប្រមូលទិន្នន័យពាក់ព័ន្ធទៅនឹងធនាគារដែលខ្លួនជឿជាក់ថា កំពុងផ្តល់ហិរញ្ញប្បទានដល់ពាណិជ្ជករប្រេងរុស្ស៊ី ហើយទីក្រុងគៀវគ្រោងនឹងបញ្ជូនសំណុំរឿងនេះទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version