អ៊ុយក្រែនកំពុងត្រៀមប្រមូលលុយពីការលក់អគ្គិសនីឲ្យទៅអឺរ៉ុប!!
Breaking News

អ៊ុយក្រែនកំពុងត្រៀមប្រមូលលុយពីការលក់អគ្គិសនីឲ្យទៅអឺរ៉ុប!!

នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បាននិយាយថា ប្រទេសអ៊ុយក្រែនបានចាប់ផ្តើមនាំចេញអគ្គិសនីទៅកាន់អឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍។

Shmyhal បានសរសេរនៅលើ Telegram ថា “ការនាំចេញអគ្គិសនីរបស់អ៊ុយក្រែនដែលរង់ចាំជាយូរមកហើយទៅកាន់អឺរ៉ុបបានចាប់ផ្តើមហើយ” ។

លោក Shmyhal បាននិយាយថា លំហូរដំបូងនៃចរន្តអគ្គិសនីរបស់អ៊ុយក្រែនបានទៅដល់ប្រទេសរូម៉ានីក្នុងកម្រិតថាមពលដំបូង 100 មេហ្គាវ៉ាត់។

លោកបន្តថា នៅពេលអនាគត អ៊ុយក្រែនមានបំណងបង្កើនសមត្ថភាពលំហូរអគ្គិសនីទៅអឺរ៉ុបដល់ ២,៥ ជីហ្គាវ៉ាត់។

យោងតាម Shmyhal អ៊ុយក្រែនមានសមត្ថភាពក្នុងការរកប្រាក់ចំណូលបានច្រើនជាង 2.4 ពាន់លានដុល្លារ ក្នុងមួយឆ្នាំពីការនាំចេញអគ្គិសនីទៅកាន់បណ្តាប្រទេសអឺរ៉ុប ។

ប្រភព ៖ Yahoo News

Leave a Reply

Your email address will not be published. Required fields are marked *