អ៊ីស្រាអែលព្រមានទីក្រុងម៉ូស្គូអំពី “ផលវិបាក” ​ផ្នែកទំនាក់ទំនងរវាងប្រទេសទាំង 2 ប្រសិនបើរុស្ស៊ីរំលាយទីភ្នាក់ងារជ្វីហ្វប្រចាំនៅរុស្ស៊ី!!
Breaking News

អ៊ីស្រាអែលព្រមានទីក្រុងម៉ូស្គូអំពី “ផលវិបាក” ​ផ្នែកទំនាក់ទំនងរវាងប្រទេសទាំង 2 ប្រសិនបើរុស្ស៊ីរំលាយទីភ្នាក់ងារជ្វីហ្វប្រចាំនៅរុស្ស៊ី!!

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid បានព្រមានកាលពីថ្ងៃអាទិត្យថា ការបិទទីភ្នាក់ងារជ្វីហ្វនៅក្នុងប្រទេសរុស្ស៊ីនឹងធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរុស្ស៊ី-អ៊ីស្រាអែល ។ អង្គការ​ដែលជំរុញការធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិជ្វីហ្វទៅកាន់ប្រទេសអ៊ីស្រាអែល ត្រូវបានក្រសួងយុត្តិធម៌របស់រុស្ស៊ី កំណត់គោលដៅលើការចោទប្រកាន់ថាបានបំពានច្បាប់ក្នុងស្រុក នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន RT ។

“នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Lapid បាននិយាយនៅក្នុងកិច្ចប្រជុំថា ទំនាក់ទំនងជាមួយរុស្ស៊ីមានសារៈសំខាន់ចំពោះអ៊ីស្រាអែល ។ សហគមន៍ជ្វីហ្វនៅក្នុងប្រទេសរុស្ស៊ីមានទំហំធំ និងមានសារៈសំខាន់ ​ការបិទការិយាល័យរបស់ទីភ្នាក់ងារជ្វីហ្វ នឹងក្លាយជាព្រឹត្តិការណ៍ដ៏ធ្ងន់ធ្ងរមួយ ដែលនឹងមានផលវិបាកដល់ទំនាក់ទំនងទាំងរវាងប្រទេសទាំង 2 ” នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យនាយករដ្ឋមន្ត្រី​ ។

កាលពីដើមសប្តាហ៍នេះ តុលាការក្រុងម៉ូស្គូបាននិយាយថា ខ្លួនបានទទួលសំណើផ្លូវការមួយពីក្រសួងយុត្តិធម៌ ដើម្បីរំលាយសាខារបស់ទីភ្នាក់ងារជ្វីហ្វនៅរុស្ស៊ី ។

ឆ្លើយតបទៅនឹងស្ថានភាពជុំវិញអង្គការនេះ អ៊ីស្រាអែលបានធ្វើការត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនគណៈប្រតិភូការទូតទៅកាន់ប្រទេសរុស្ស៊ីភ្លាមៗ ដើម្បី “ធានាការបន្ត” នៃសកម្មភាពរបស់អង្គការនេះនៅក្នុងប្រទេសរុស្ស៊ី ។ ​​ការិយាល័យនាយករដ្ឋមន្ត្រីបញ្ជាក់ថា គណៈប្រតិភូនឹងត្រៀមខ្លួនសម្រាប់ដំណើរឆ្ពោះទៅកាន់ទីក្រុងម៉ូស្គូភ្លាមៗនៅពេលដែល “ខ្លួនទទួលបានការយល់ព្រមពីរុស្ស៊ីសម្រាប់កិច្ចចរចា”។

Leave a Reply

Your email address will not be published. Required fields are marked *