អ៊ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសទៅលើតំបន់ហ្គាហ្សាសម្លាប់មេបញ្ជាការក្រុមជីហាដអ៊ីស្លាម ហើយក្រុមហាម៉ាសថ្លែងថា ពួកគេនឹងមិននៅស្ងៀមក្នុងរឿងនេះឡើយ!!
Breaking News

អ៊ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសទៅលើតំបន់ហ្គាហ្សាសម្លាប់មេបញ្ជាការក្រុមជីហាដអ៊ីស្លាម ហើយក្រុមហាម៉ាសថ្លែងថា ពួកគេនឹងមិននៅស្ងៀមក្នុងរឿងនេះឡើយ!!

ម្សិលមិញថ្ងៃទី5 សីហា ប្រទេសអ៊ីស្រាអែលបានប្រើប្រាស់យន្តហោះចម្បាំងបើកការវាយប្រហារទៅលើតំបន់ហ្គាហ្សា ដែលបានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោច 10នាក់ ក្នុងនោះមានទាំងលោក Tayzier Jabari ដែលជាមេបញ្ជាការកងជីវពលជីហាដអ៊ីស្លាម និងកុមារីអាយុ 5ឆ្នាំម្នាក់ និងមានអ្នករបួសយ៉ាងហោចណាស់ 55នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទាំងអស់ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Reuters ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Yair Lapid បាននិយាយថា ប្រតិបត្តិការនេះកើតមានឡើងស្របពេលដែលអ៊ីស្រាអែលប្រឈមមុខនឹងការគំរាមកំហែងពីក្រុមអ៊ីស្លាមនិយមមួយនេះ បន្ទាប់ពីសមាជិកក្រុមជីហាដអ៊ីស្លាមប៉ាឡេស្ទីន (PIJ) ម្នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីដើមសប្តាហ៍នេះ ។

Leave a Reply

Your email address will not be published. Required fields are marked *