អ៊ីស្រាអែលបានបើកការវាយប្រហារលើទីតាំងរបស់ក្រុមដែលគាំទ្រអ៊ីរ៉ង់ ក្បែរមូលដ្ឋានទ័ពរុស្ស៊ីនៅសមុទ្រមេឌីទែរ៉ាណេ!!
Breaking News

អ៊ីស្រាអែលបានបើកការវាយប្រហារលើទីតាំងរបស់ក្រុមដែលគាំទ្រអ៊ីរ៉ង់ ក្បែរមូលដ្ឋានទ័ពរុស្ស៊ីនៅសមុទ្រមេឌីទែរ៉ាណេ!!

អ៊ីស្រាអែលបានវាយប្រហារគោលដៅរបស់ក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងការវាយប្រហារជាបន្តបន្ទាប់កាលពីថ្ងៃអាទិត្យ នៅជិតមូលដ្ឋានទ័ពរុស្ស៊ីនៅក្នុងប្រទេសស៊ីរីលើឆ្នេរសមុទ្រមេឌីទែរ៉ាណេ នេះបើតាមចារកម្មក្នុងតំបន់ និងប្រភពយោធាស៊ីរីបាននិយាយប្រាប់សាររព័ត៌មាន Reuters ។

កងទ័ពស៊ីរី​បាននិយាយថា ទាហានបីនាក់ត្រូវបានសម្លាប់ និងបីនាក់បានរងរបួសនៅក្នុងការវាយប្រហារពីរលើកដំណាលគ្នារបស់អ៊ីស្រាអែលនៅភាគខាងត្បូងនៃខេត្ត Tartous និងម្នាក់ទៀតនៅលើរដ្ឋធានី Damascus  ។ ស៊ីរីមិនបានផ្តល់ព័ត៌មានលម្អិតអំពីទីតាំងជាក់លាក់នោះទេ ។

ការវាយប្រហាររបស់អ៊ីស្រាអែលនៅជាយក្រុងភាគឦសាននៃទីក្រុង Damascus បានវាយប្រហារទៅលើទីតាំងដែលគ្រប់គ្រងដោយក្រុម Hezbollah របស់លី​បង់ហើយគាំទ្រដោយអ៊ីរ៉ង់ ។

អ៊ីស្រាអែលបានធ្វើការវាយប្រហាររាប់រយដងប្រឆាំងនឹងគោលដៅអ៊ីរ៉ង់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែភាគច្រើនអ៊ីស្រាអែលបានជៀសវាងការវាយលុកខេត្តតាមឆ្នេរសមុទ្រដែលមានមូលដ្ឋានយោធាសំខាន់ៗរបស់រុស្ស៊ីប្រមូលផ្តុំនៅទីនោះ ។

Leave a Reply

Your email address will not be published. Required fields are marked *