Breaking News

អ៊ីរ៉ង់ប្រកាសត្រៀមនាំចេញយន្តហោះគ្មានមនុស្សបើកទៅកាន់ប្រទេសជាមិត្ត បន្ទាប់ពីអាម៉េរិកចោទប្រកាន់ថា ប្រទេសនេះគ្រោងប្រគល់យន្តហោះគ្មានមនុស្សបើកឱ្យរុស្ស៊ីរហូតដល់រាប់រយគ្រឿង!!

ឧត្តមសេនីយ៍ឯក Kioumars Heydari មេបញ្ជាការកងទ័ពជើងគោកអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចក្នុងការនាំចេញសព្វាវុធទំនើបៗ រួមទាំងយន្តហោះគ្មានមនុស្សបើក (UAVs) ទៅកាន់រដ្ឋជាមិត្ត។

ទូរទស្សន៍រដ្ឋចិនបានដកស្រង់សម្តីគាត់ថា “កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់មានបច្ចេកវិទ្យាផលិតយន្តហោះគ្មានមនុស្សបើកទំនើប ឧបករណ៍ទាំងនេះអាចប្រើប្រាស់បានក្នុងចម្ងាយឆ្ងាយ ក៏ដូចជាសម្រាប់ការឈ្លបយកការណ៍ និងបញ្ជូនការវាយប្រហារទៅក្រៅប្រទេស ។ អ៊ីរ៉ង់បានរៀបចំសព្វាវុធ និងឧបករណ៍យោធាសម្រាប់នាំចេញទៅកាន់ប្រទេសជាមិត្ត” ។

កាលពីថ្ងៃទី 11 ខែកក្កដា ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក លោក Jake Sullivan បានអះអាងថា អ៊ីរ៉ង់គ្រោងនឹងប្រគល់យន្តហោះគ្មានមនុស្សបើកឱ្យរុស្ស៊ីរហូតដល់រាប់រយគ្រឿង  រួមទាំងយន្តហោះដែលមានសមត្ថភាពផ្ទុកសព្វាវុធផងដែរ ។ លើសពីនេះទៀត យោងតាមព័ត៌មានរបស់គាត់ អ៊ីរ៉ង់គ្រោងនឹងបណ្តុះបណ្តាលកងកម្លាំងរុស្ស៊ីឱ្យប្រើយន្តហោះគ្មានមនុស្សបើកទាំងនេះ ជាមួយនឹងដំណាក់កាលដំបូងនៃការហ្វឹកហាត់ចាប់ផ្តើមនៅដើមខែកក្កដា។ Sullivan មិនបានផ្តល់ភស្តុតាងណាមួយសម្រាប់ការអះអាងរបស់គាត់ទេ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត La Repubblica ចេញផ្សាយនៅថ្ងៃទី 13 ខែកក្កដា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian មិនបានបញ្ជាក់ពីការលក់សម្ភារៈយោធាទៅឱ្យរុស្ស៊ី រួមទាំងយន្តហោះគ្មានមនុស្សបើក ដោយធានាថា ទីក្រុងតេអេរ៉ង់ជៀសវាងជំហានណាមួយដែលអាចបណ្តាលឱ្យមានការកើនកំដៅនៅក្នុងអ៊ុយក្រែន។

នៅថ្ងៃដដែល អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រធានបទនៃការលក់យន្តហោះគ្មានមនុស្សបើកនឹងមិនត្រូវបានពិភាក្សាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ទៅកាន់ទីក្រុងតេអេរ៉ង់ ក្នុងខែកក្កដា ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ ។

ប្រភព ៖ Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version