Breaking News

អ៊ីរ៉ង់​បញ្ជូន​យន្តហោះ​គ្មានមនុស្សបើក​ដំបូង​ទៅ​រុស្ស៊ី ​ដើម្បី​ប្រើ​នៅក្នុងសង្រ្គាមនៅ​អ៊ុយក្រែន

មន្ត្រីអាម៉េរិកបាននិយាយថា អ៊ីរ៉ង់​បានផ្តល់ការដឹកជញ្ជូនលើកដំបូង នៃយន្តហោះគ្មានមនុស្សបើកប្រយុទ្ធ ដែលផលិតក្នុងប្រទេស ទៅកាន់ប្រទេសរុស្ស៊ី សម្រាប់កងទ័ពរុស្ស៊ីប្រើប្រាស់ក្នុងសង្រ្គាមដែលកំពុងបន្ត នៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមយោងតាមការចេញផ្សាយដោយសារព័ត៌មាន  The Washington Post ។

កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃចន្ទថា យន្តហោះដឹកទំនិញរបស់រុស្ស៊ីបានដឹកយន្តហោះគ្មានមនុស្សបើកដំបូងពីអាកាសយានដ្ឋានក្នុងប្រទេសអ៊ីរ៉ង់កាលពីដើមខែនេះ ដោយមានយន្តហោះគ្មានមនុស្សបើកចំនួនពីរប្រភេទ ត្រូវបានដឹកទៅកាន់ប្រទេសរុស្ស៊ី ​។

មន្ត្រីរដ្ឋបាលលោក បៃដិន បានប្រាប់សារព័ត៌មាន Associated Press ថា ទាហានរុស្ស៊ីកំពុងបន្តទទួលការបណ្តុះបណ្តាលនៅក្នុងប្រទេសអ៊ីរ៉ង់អំពីរបៀបប្រើប្រាស់យន្តហោះគ្មានមនុស្សបើកទាំងនេះ ដែលអាចធ្វើការវាយលុកពីលើអាកាស សង្គ្រាមអេឡិចត្រូនិច និងការកំណត់គោលដៅ នៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន ។ ​

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version