អ៊ីរ៉ង់​ឆ្លើយតប​នឹង​ការ​អះអាង​​របស់​អាម៉េរិក​ដែលថា អ៊ីរ៉ង់ចង់បញ្ជូន​យន្តហោះ​គ្មានមនុស្សបើក​ទៅឲ្យរុស្ស៊ី​​!!
Breaking News

អ៊ីរ៉ង់​ឆ្លើយតប​នឹង​ការ​អះអាង​​របស់​អាម៉េរិក​ដែលថា អ៊ីរ៉ង់ចង់បញ្ជូន​យន្តហោះ​គ្មានមនុស្សបើក​ទៅឲ្យរុស្ស៊ី​​!!

ទីក្រុងតេអេរ៉ង់នឹងមិនចូលរួមជួយភាគីណាមួយក្នុងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែនទេ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បាននិយាយជាការឆ្លើយតបទៅនឹងសេតវិមានដែលអះអាងថា សាធារណរដ្ឋអ៊ីស្លាមគ្រោងនឹងផ្តល់ យន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងដល់ប្រទេសរុស្ស៊ី។

“យើងមានកិច្ចសហប្រតិបត្តិការផ្សេងៗគ្នាជាមួយរុស្ស៊ី រួមទាំងវិស័យការពារជាតិផងដែរ ។ ប៉ុន្តែ​យើង​នឹង​មិនចូលរួម​ជួយ​ភាគី​ទាំង​សងខាង​ក្នុង​ជម្លោះ​នេះ​ទេ ព្រោះ​យើង​ជឿ​ថា ​វា​ត្រូវ​តែ​បញ្ឈប់ឆាប់ៗ»។

លោកបាននិយាយថា “បញ្ហាបច្ចុប្បន្ននៃជម្លោះគឺថា ប្រទេសលោកខាងលិចមួយចំនួន រួមទាំងសហរដ្ឋអាម៉េរិក មានក្រុមហ៊ុនផលិតអាវុធដែលកំពុងព្យាយាមលក់ផលិតផលរបស់ពួកគេទៅឲ្យអ៊ុយក្រែន” លោកបានបន្ថែមថាទីក្រុងតេអេរ៉ង់ “នឹងជៀសវាងសកម្មភាពណាមួយដែលអាចនាំឱ្យមានការកើនឡើងកម្ដៅនៃជម្លោះ” ប៉ុន្តែយើងនឹង ធ្វើការដើម្បីបញ្ឈប់ជម្លោះ ។

កាលពីថ្ងៃចន្ទ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសអ៊ីរ៉ង់ “កំពុងរៀបចំផ្តល់ឱ្យរុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើកជាច្រើនរយគ្រឿង រួមទាំងយន្តហោះគ្មានមនុស្សបើកសម្រាប់ប្រយុទ្ធផងដែរ ។

ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងធ្វើដំណើរទៅកាន់ទីក្រុង តេអេរ៉ង់ នៅថ្ងៃទី 19 ខែកក្កដា ហើយជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និង Recep Tayyip Erdogan នៃប្រទេសតួកគី នេះបើយោងតាមវិមានក្រឹមឡាំង ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា លោក ពូទីន នឹងមិនពិភាក្សាអំពីការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក ក្នុងអំឡុងពេលធ្វើដំណើររបស់លោកទៅកាន់ទីក្រុងតេអេរ៉ង់នោះទេ ។

ប្រភព ៖ RT

Leave a Reply

Your email address will not be published. Required fields are marked *