Breaking News

អ៊ីតាលី ចង្អុលមុខរុស្ស៊ីថាជាអ្នកបង្កឲ្យមានភាពច្របូលច្របល់ក្នុងជួររដ្ឋាភិបាលរបស់ខ្លួន!!

រដ្ឋមន្ត្រី​ការបរទេស​អ៊ីតាលី​បាន​ព្រមាន​ថា ភាព​ចលាចល​ដែល​កំពុង​ឆាបឆេះ​រដ្ឋាភិបាល​អ៊ីតាលីកំពុងគំរាម​កំហែង​ដល់ការបញ្ជូន​ជំនួយ​យោធាទៅកាន់​អ៊ុយក្រែន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រុស្ស៊ី។

នៅក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយ POLITICO កាលពីថ្ងៃសុក្រ លោក Luigi Di Maio បានចោទប្រកាន់អ្នករិះគន់លោក Draghi ថាបានធ្វើការងាររបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ហើយរដ្ឋមន្ត្រីការបរទេសបានធ្វើការអំពាវនាវចុងក្រោយដោយ​សម្រាប់គណបក្សនយោបាយកុំឱ្យទម្លាក់រដ្ឋាភិបាលនៅក្នុងការបោះឆ្នោតទំនុកចិត្តនៅសប្តាហ៍ក្រោយនៅក្នុងការបោះឆ្នោតសភាអ៊ីតាលី។

លោក Di Maio បាន​និយាយ​ថា​៖ «​ឥឡូវ​នេះ រុស្ស៊ី​កំពុង​រៀបចំវិធីដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក​ខាង​លិច​មួយចំនួន​ដួលរលំ ។

រដ្ឋាភិបាលអ៊ីតាលីបានធ្លាក់ក្នុងភាពច្របូកច្របល់នៅដើមសប្តាហ៍នេះ នៅពេលដែលលោក Draghi ប្រឈមមុខនឹងការបោះឆ្នោតទុកចិត្តនៅក្នុងសភា ។ ​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​លាលែង​ពី​តំណែង​ក្រោយ​ការ​បោះឆ្នោត​ដោយ​លើក​ឡើង​ពី​ការ​បាត់​បង់​ការ​គាំទ្រ​ពី​ដៃគូ​ចម្រុះ​ធំ​ជាង​គេ និង​បាន​ថ្លែង​ថា​លក្ខខណ្ឌ​ក្នុង​ការ​គ្រប់​គ្រង «លែង​មាន​ទៀត​ហើយ»។ ទោះជាយ៉ាងណាក៏ដោយ ការលាលែងរបស់គាត់ត្រូវបានច្រានចោលដោយប្រធានាធិបតីអ៊ីតាលី Sergio Mattarella ។

ប្រភព ៖ POLITICO

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version