Breaking News

អេស្ប៉ាញ និងប្រេស៊ីល ប្រកាសពីការបាត់បង់ជីវិតជាលើកដំបូងរបស់អ្នកជំងឺអុតស្វា!!

ក្រសួងសុខាភិបាលរបស់ប្រទេសអេស្ប៉ាញ បានរាយការណ៍កាលពីថ្ងៃសុក្រ ទី29 ខែកក្កដា ថា អេស្ប៉ាញមានការផ្ទុះឡើងដ៏អាក្រក់បំផុតមួយនៃជំងឺអុតស្វានៅក្នុងពិភពលោក របាយការណ៍បានបង្ហាញថា មានករណីឆ្លងជំងឺអុតស្វាច្រើនដល់ទៅ 4,298ករណី ក្នុងចំណោមករណីដែលបានរាយការណ៍ខាងលើនេះមានចំនួន 3,750មានផ្ទុកមេរោគនេះ 120ករណីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ជាច្រើនរយនាក់ផ្សេងទៀតកំពុងស្ថិតក្នុងការពិនិត្យតាមដាន និងមានករណីម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិត ។


សម្រាប់ប្រទេសប្រេស៊ីលឯណោះវិញ កាលពីថ្ងៃព្រហស្បតិ៍ ទី28 ខែកក្កដា ឆ្នាំ2022 មានបុរសអាយុ 41ឆ្នាំម្នាក់ រស់នៅក្នុងទីក្រុង Belo Horizonte ភាគអាគ្នេយ៍នៃរដ្ឋធានី Minaschi Rais បានស្លាប់បាត់បង់ជីវិតដោយសារជំងឺអុតស្វានេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍បន្ថែមថា គាត់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺនេះ ដោយសារតែគាត់មានបញ្ហាប្រព័ន្ធភាពស៊ាំធ្ងន់ធ្ងរផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version