អេស្ប៉ាញ និងប្រេស៊ីល ប្រកាសពីការបាត់បង់ជីវិតជាលើកដំបូងរបស់អ្នកជំងឺអុតស្វា!!
Read Time:1 Minute, 24 Second
Views:66

អេស្ប៉ាញ និងប្រេស៊ីល ប្រកាសពីការបាត់បង់ជីវិតជាលើកដំបូងរបស់អ្នកជំងឺអុតស្វា!!

0 0

ក្រសួងសុខាភិបាលរបស់ប្រទេសអេស្ប៉ាញ បានរាយការណ៍កាលពីថ្ងៃសុក្រ ទី29 ខែកក្កដា ថា អេស្ប៉ាញមានការផ្ទុះឡើងដ៏អាក្រក់បំផុតមួយនៃជំងឺអុតស្វានៅក្នុងពិភពលោក របាយការណ៍បានបង្ហាញថា មានករណីឆ្លងជំងឺអុតស្វាច្រើនដល់ទៅ 4,298ករណី ក្នុងចំណោមករណីដែលបានរាយការណ៍ខាងលើនេះមានចំនួន 3,750មានផ្ទុកមេរោគនេះ 120ករណីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ជាច្រើនរយនាក់ផ្សេងទៀតកំពុងស្ថិតក្នុងការពិនិត្យតាមដាន និងមានករណីម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិត ។


សម្រាប់ប្រទេសប្រេស៊ីលឯណោះវិញ កាលពីថ្ងៃព្រហស្បតិ៍ ទី28 ខែកក្កដា ឆ្នាំ2022 មានបុរសអាយុ 41ឆ្នាំម្នាក់ រស់នៅក្នុងទីក្រុង Belo Horizonte ភាគអាគ្នេយ៍នៃរដ្ឋធានី Minaschi Rais បានស្លាប់បាត់បង់ជីវិតដោយសារជំងឺអុតស្វានេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍បន្ថែមថា គាត់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺនេះ ដោយសារតែគាត់មានបញ្ហាប្រព័ន្ធភាពស៊ាំធ្ងន់ធ្ងរផងដែរ ។

Happy
Happy
0 %
Sad
Sad
100 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post រុស្ស៊ីបានបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសដែលជាសមាជិកសហភាពអឺរ៉ុបមួយទៀតហើយគឺ ប្រទេសឡាតវី!!
Next post ធនាគារពិភពលោកបដិសេធផ្ដល់ប្រាក់កម្ចីដល់ប្រទេសស្រីលង្កា ដោយធនាគារនេះណែនាំឲ្យប្រទេសស្រីលង្កាធ្វើកំណែទម្រង់រចនាសម្ព័ន្ធជាមុនសិន!!