អឺរ៉ុបផ្លាស់ប្ដូរគោលការណ៍ថ្មី បង្កើនការលំបាកបន្ថែមដល់ជនជាតិរុស្ស៊ីក្នុងការដាក់ពាក្យស្នើសុំទិដ្ឋាការ
Breaking News

អឺរ៉ុបផ្លាស់ប្ដូរគោលការណ៍ថ្មី បង្កើនការលំបាកបន្ថែមដល់ជនជាតិរុស្ស៊ីក្នុងការដាក់ពាក្យស្នើសុំទិដ្ឋាការ

សហភាពអឺរ៉ុបផ្លាស់ប្ដូរគោលការណ៍ថ្មី បង្កើនការលំបាកបន្ថែមដល់ជនជាតិរុស្ស៊ីក្នុងការដាក់ពាក្យសុំទិដ្ឋាការ ចំណាយពេលកាន់តែយូរ កាន់តែមានភាពតឹងរ៉ឹងជាងមុន និងបង្កើនការចំណាយទ្វេដង ។

លោក Ilva Johansson ស្នងការកិច្ចការផ្ទៃក្នុងរបស់ EU បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Brussels ប្រទេសបែលហ្សិកថា “ទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងរុស្ស៊ី លែងផ្អែកលើការទុកចិត្ត និងការអនុគ្រោះតទៅទៀតហើយ” ។

ការដាក់ពាក្យស្នើសុំទិដ្ឋាការពីសំណាក់ជនជាតិរុស្ស៊ីនឹងត្រូវបង់ថ្លៃទិដ្ឋាការខ្ពស់ចាប់ពី 35អឺរ៉ូ ដល់ 80អឺរ៉ូ ហើយចំណាយពេលយូរជាងមុន រួមទាំងលក្ខខណ្ឌតឹងរ៉ឹងបន្ថែមទៀត សម្រាប់ទិដ្ឋាការចូល និងចេញពីសហភាពអឺរ៉ុប និងទាមទារឯកសារបន្ថែមសម្រាប់ការដាក់ពាក្យស្នើសុំទិដ្ឋាការអឺរ៉ុបផងដែរ ។

គណៈកម្មការអឺរ៉ុបក៏បានស្នើឱ្យរដ្ឋដែលជាសមាជិកសហភាពអឺរ៉ុបមិនទទួលយកលិខិតឆ្លងដែនរុស្ស៊ីដែលបានចេញនៅក្នុងទឹកដីអ៊ុយក្រែនដែលកាន់កាប់ដោយកងទ័ពរុស្ស៊ីដូចជាតំបន់ Kherson និងក្នុងទីក្រុង Zaporizhia នោះឡើយ ។

Leave a Reply

Your email address will not be published. Required fields are marked *