អាហ្សង់ទីនដំឡើងអត្រាការប្រាក់ដល់ 75% បន្ទាប់ពីអ្នកសេដ្ឋកិច្ចរំពឹងថា អត្រាអតិផរណារបស់ប្រទេសនេះនឹងកើនឡើងជិត 100% នៅចុងឆ្នាំនេះ
Breaking News

អាហ្សង់ទីនដំឡើងអត្រាការប្រាក់ដល់ 75% បន្ទាប់ពីអ្នកសេដ្ឋកិច្ចរំពឹងថា អត្រាអតិផរណារបស់ប្រទេសនេះនឹងកើនឡើងជិត 100% នៅចុងឆ្នាំនេះ

អាហ្សង់ទីនបានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនជាលើកទី9 រាប់ចាប់តាំងពីដើមឆ្នាំរៀងមក ដោយខ្លួនបានដំឡើងអត្រាការប្រាក់ដល់ 75% ដើម្បីគាំទ្រដល់រូបិយប័ណ្ណក្នុងស្រុក និងគ្រប់គ្រងអត្រាអតិផរណា ដែលខ្លួនរំពឹងថា នឹងកើនឡើងដល់ 95% នៅចុងឆ្នាំនេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg ។

ធនាគារកណ្តាលរបស់ប្រទេសអាហ្សង់ទីនបានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនបន្ថែម 5.5% ទៀត ដោយបានធ្វើឱ្យអត្រាការប្រាក់នាពេលនេះឡើងដល់ទៅ 75% នេះគឺជាការដំឡើងអត្រាការប្រាក់លើកទី9 របស់ខ្លួននៅក្នុងឆ្នាំនេះ បន្ទាប់ពីសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់កាលពីខែសីហាបានកើនឡើងជិត79% ដែលជាល្បឿនដ៏លឿនបំផុតក្នុងរយៈពេល 30 ឆ្នាំចុងក្រោយនេះ ។

យោងតាមការស្ទង់មតិរបស់អ្នកជំនាញសេដ្ឋកិច្ចនៃធនាគារកណ្តាលរបស់ប្រទេសអាហ្សង់ទីនបានរំពឹងទុកថា អត្រាអតិផរណារបស់ប្រទេសនឹងកើនឡើងដល់ 95% នៅចុងឆ្នាំនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *