News & Blogs

News អត្ថបទព័ត៌មាន

អាហ្វហ្គានីស្ថាន ប្រទេសដែលពលរដ្ឋមានសេចក្ដីសុខតិចបំផុតលើពិភពលោក

អាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន ប្រទេសដែលពលរដ្ឋមានសេចក្ដីសុខតិចបំផុតលើពិភពលោក

នៅពេលការប្រើប្រាស់ជីវិតយ៉ាងមានសេចក្ដីសុខ គឺជាអ្វីដែលគ្រប់គ្នាតែងតែសុបិន្ដឃើញ ទោះសេចក្ដីសុខនោះនឹងលេចចេញ មកជាតួលេខបានដោយការលំបាកក៏ដោយ តែក៏មានអង្គការជាច្រើនដែលតែងតែព្យាយាមបង្កើតការវាស់ស្ទង់ និងចាត់ជាលំដាប់ថាប្រទេសណាដែលមានពលរដ្ឋមានសេចក្ដីសុខច្រើនជាងគេបំផុតក្នុងលោក ហើយមួយនៅក្នុងនោះគឺ World Happiness Report 2021 ដែលបានធ្វើការស្ទង់មតិទាំងអស់មាន ១៤៨ប្រទេសជំវិញពិភពលោក លទ្ធផលនេះបានស្ដែង   ឱ្យឃើញថា ប្រទេសដែលពលរដ្ឋមានសេខក្ដីសុខច្រើនជាងគេបំផុតក្នុងលោកគឺ ហ្វាំងឡង់ ហើយចំណែកឯប្រទេស កម្ពុជាវិញមានពលរដ្ឋដែលមានសេចក្ដីសុខនៅលំដាប់ទី ១១៤ ហើយប្រទេសដែលពលរដ្ឋមានសេចក្ដីសុខតិចជាងគេបំផុត ក្នុងលោកគឺ អាហ្វហ្គានីស្ថាន ។ សម្រាប់ប្រទេសអាហ្វហ្គានីស្ថានហេតុអ្វីបានជាពលរដ្ឋខ្លួនមានកម្រិតសេចក្ដីសុខតិចជាងគេ បំផុតក្នុងពិភពលោកទៅវិញ?

ផ្ដើមពីកត្តាប្រាក់ចំណូល ជនជាតិអាហ្វហ្គានីស្ថានជាង ៣៧លាននាក់មាន GDP ជាមធ្យមក្នុងម្នាក់ត្រឹមតែ ៥០៧.១០ដុល្លារតែប៉ុណ្ណោះ ដែលស្ថិតក្នុងលំដាប់ទី ១៧៧ ក្នុងចំណោម ១៩៥ប្រទេស ។ នេះមានន័យថា ប្រជាជនអាហ្វហ្គានីស្ថានមានចំណូលគិតជា មធ្យមទាបបំផុត ដែលវាស្របទៅតាមការស្រាវជ្រាវរបស់ Penn’s Wharton School ដែលបានរកឃើញថា សេចក្ដីសុខ ដែលបាត់បង់បន្តិចម្ដងៗ ផ្សារភ្ជាប់នឹងប្រាក់ចំណូលដែលរកបានក៏មានការថយចុះផងដែរ ។ កត្តាបន្ទាប់គឺសុខភាព និងអាយុ សង្ឈឹមរស់បស់មនុស្ស គិតជាមធ្យមក្នុងឆ្នាំ ២០១៨ អាហ្វហ្គានីស្ថានមានអាយុសង្ឃឹមរស់គិតជាមធ្យម ៦៤.៤ឆ្នាំ ដែលវាជាលំដាប់បាតតារាងរបស់ពិភពលោក ចំណែកឯសេវាសាធារណៈផ្នែកសុខាភិបាលក៏ជួបប្រទះបញ្ហាការវាយប្រហារលើមន្ទីរពេទ្យ និងបុគ្គលិកពេទ្យ ក្រៅពីនេះក៏នៅមានការរឹតត្បិតមិនឱ្យស្រ្ដីជាច្រើនចូលបម្រើការក្នុងវិស័យសុខាភិបាលផងដែរ ។

រឿងនេះក៏បានឆ្លុះបញ្ចាំងអំពីស្រ្ដីភេទនៅអាហ្វហ្គានីស្ថានដែលសឹងតែពុំមានសិទ្ធិអ្វីឡើយនៅក្នុងជិវិតរស់នៅ ស្រ្ដីមិនបានអនុញ្ញាតិឱ្យទៅណាម្នាក់ឯង ត្រូវស្លៀកពាក់ឱ្យជិត មិនបើកចំហរអវៈយវៈរាងកាយឱ្យអ្នកដទៃឃើញឡើយ ។

បញ្ហាដ៏ធំមួយទៀតសម្រាប់ស្រ្ដីអាហ្វហ្គានីស្ថានគឺ ការដែលពុំមានភាពជាម្ចាស់លើខ្លួនឯងក្នុងសង្គម ។ ស្រ្ដីអាហ្វហ្គានីស្ថានមិនអាចបើកចំហប្រាប់ឈ្មោះរបស់ខ្លួនក្នុងទីសាធារណៈបានឡើយ ឯកសាររដ្ឋបាលផ្សេងៗ អត្តសញ្ញាណប័ណ្ណ គឺពុំមានដាក់ឈ្មោះមនុស្សស្រីឡើយ ។ មានត្រឹមតែការប្រាប់ថា ជាកូនរបស់នរណា ឬបើសិនជារៀបការហើយ នោះគេសរសេរថាជាភរិយារបស់អ្នក ណា ហើយចុងក្រោយពេលបាត់បង់ជីវិត នៅលើផ្ទាំងនៃផ្នូរក៏ពុំមានសូម្បីតែការកត់ត្រាអ្វីទាំងអស់ បានត្រឹមតែសរសេរថា ជា កូនរបស់អ្នកណា ភរិយារបស់អ្នកណា ឬជាមាតារបស់អ្នកណាតែប៉ុណ្ណោះ ដែលហេតុនេះហើយទើបឈានដល់ការបង្កើតគម្រោង “Where Is My Name ?” ដែលស្រ្ដីភេទចេញមកទាមទារឱ្យរដ្ឋាភិបាលកែប្រែច្បាប់នេះចេញ ព្រោះការសរសេរឈ្មោះ មនុស្សស្រីក្នុងឯកសារសំខាន់ ក្នុងផ្លូវរាជការជាសិទ្ធិដែលមនុស្សស្រីគ្រប់គ្នាគួរតែទទួលបាន ។ 

ក្រៅពីបញ្ហាប្រាក់ចំណូល សុខភាព ការគាំពារពីសង្គម នៅមានបញ្ហាដែលសំខាន់របស់អាហ្វហ្គានីស្ថាននោះគឺ បញ្ហាអស្ថិរ ភាពក្នុងប្រទេស ចាប់ផ្ដើមពីឆ្នាំ ១៩៧៨ ដែលជាសម័យកាលនៃសង្គ្រាមត្រជាក់ បានបង្កឱ្យមានការផ្ដួលរបប ម៉ូហាមេត ដាវ៉ូតខាន Mohammed Daoud Khan ប្រធានាធិបតិដំបូងបង្អស់របស់អាហ្វហ្គានីស្ថាន ដោយក្រុមក្បត់កុម្មុយនីស្ដ ដែលស្ថិតនៅក្រោមការជ្រោមជ្រែងរបស់សហភាពសូវៀត ដែលបានធ្វើការបដិវត្តផ្លាស់ប្ដូររបបគ្រប់គ្រង និងសំលាប់សមាជិកគ្រួសាររបស់ប្រធានាធិបតី ម៉ូហាមេត ដាវ៉ូតខាន ចោលទាំងអស់ ។

ទោះបីជាយ៉ាងណាក៏ដោយនៅក្រោយពេលនោះតែមួយឆ្នាំ សហភាពសូវៀតបានចូលមកគ្រប់គ្រងអាហ្វហ្គានីស្ថាន បង្កើតបានជាចំនុចចាប់ផ្ដើមនៃសង្គ្រាមរវាងសហភាពសូវៀត និងអាហ្វហ្គានីស្ថាន ហើយសហភាពសូវៀតបានកាន់កាប់អាហ្វហ្គានីស្ថានរហូតដល់ ១០ឆ្នាំឯណោះ ដែលវាបង្កើតការមិ នពេញចិត្ត រហូតឈានដល់ការបង្កើតក្រុមប្រឆាំងនិងសហភាព    សូវៀតដែលមានឈ្មោះថា ក្រុម មូចាហ៊ីឌីន (Mujahideen)  ។ តែក្រោយមកសហភាពសូវៀតព្រមដកទ័ពចេញពីអាហ្វហ្គានីស្ថាន ហើយស្ថានការណ៍ត្រលប់ទៅរកភាពធ្ងន់ធ្ងរជាងមុនទៅទៀត ព្រោះក្នុងចន្លោះឆ្នាំ ១៩៨៩ ដល់ ១៩៩៦ កើតមានសង្រ្គាមស៊ីវិលក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលក្រុម ម៉ូចាហ៊ីឌីន រុញច្រានសហភាពសូវៀតចេញ បែរជាត្រលប់មកឈ្លោះគ្នាឯង ដើម្បីដណ្ដើមអំណាចក្នុងការគ្រប់គ្រងប្រទេសទៅវិញ ។  អានត…

ស្តាប់ និងអាន ព័ត៌មានពេញ

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!