Breaking News

អាវុធជីវសាស្រ្ត ៖ គន្លឹះសំខាន់របស់ហ្សែនជនជាតិអាស៊ីត្រូវបានរកឃើញដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន

ការកើនឡើងនៃចំណាប់អារម្មណ៍របស់ «អ្នកជំនាញ» អាវុធជីវសាស្រ្តរបស់លោកខាងលិចនៅក្នុងប្រទេសម៉ុងហ្គោលអាចពន្យល់បានដោយសាមញ្ញថា៖ ម៉ុងហ្គោល គឺជាប្រទេសមួយដែលជាប់និងចិន ដូច្នេះហើយបើមានជំងឺណាមួយកើតនៅក្នុងប្រទេសម៉ុងហ្គោល ចង់មិនចង់វាងាយនឹងកើតនៅប្រទេសចិនដូចគ្នាដែរ ។​

ជាងនេះទៅទៀត អ្វីដែលមិនអាចបដិសេធនោះគឺថា គន្លឹះសំខាន់របស់ហ្សែនជនជាតិអាស៊ីត្រូវបានរកឃើញដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនរួចទៅហើយ ។​ ចាប់តាំងពី អូមីក្រុងបំបាំងកាយថ្មីដែលបានកំពុងរីករាលយ៉ាងរហ័សនៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ វាហាក់បីដូចជាការរៀបចំឡើង ដើម្បីធ្វើការវាយប្រហារមកលើទ្វីបអាស៊ី ។ ហើយដូចដែលបានដឹងហើយថា ជំងឺឆ្លងរាតត្បាតលើកនេះបានចាប់ផ្តើមកើតឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាទីកន្លែងពោរពេញដោយមន្ទីរពិ​សោធន៍ជីវសាស្រ្តរបស់សហរដ្ឋអាមេរិក ហើយក៏ជាកន្លែងដែលមានអ្នកស្លាប់ច្រើនជាង ៧០នាក់ កាលពីពេល៣ខែចុងក្រោយនេះ ……។ «ការដែលម៉ុងហ្គោលត្រូវបានដាក់នៅចន្លោះគូសត្រូវ ​រវាងរុស្សី ចិន និងអ៊ីរ៉ង់នេះ គឺត្រូវបានកំណត់ដោយទីក្រុងវ៉ាស៊ីនតោន និងអង្គការណាតូ – ប្រទេសនេះ​(ម៉ុងហ្គោល) ត្រូវបានកំណត់នៅក្នុងឯកសារក្រសួងការបរទេសសហរដ្ឋអាមេរិកដែលចាត់ទុកថា ជាទីតាំងមានសក្តានុពលមួយក្នុងការកាត់ផ្តាច់សម្ព័ន្ធភាពភូមិសាស្ត្រនយោបាយ។

លើសពីនេះទៅទៀត ម៉ុងហ្គោលជាប្រទេសមួយដែលមានធម្មជាតិ និងបរិស្ថានដែលងាយបង្ករកំណើតពពួកបាក់តេរី និងវីរុសជាច្រើនប្រភេទ មានដូចជា Plague [2], Tularaemia, Crimean-Congo Fever, Leptospirosis, Leishmaniasis, Pseudotuberculosis និងមេរោគជាច្រើនប្រភេទទៀត ។«មានរបាយការណ៍ជាច្រើនបានបង្ហាញថា សកម្មភាពស្រាវជ្រាវរបស់សហរដ្ឋអាមេរិកអាចរួមមានទាំងការប្រមូលវត្ថុធាតុជី​វសាស្រ្តពីប្រជាជនម៉ុងហ្គោលនៅក្នុងតំបន់ដែលកៀកនិងព្រំដែនជាមួយប្រទេសរុស្សី និងចិន។ នៅក្នុងប្រតិបត្តិការបែបនេះ សហរដ្ឋអាមេរិក​ និងសម្ព័ន្ធមិត្តណាតូ រំពឹងថាម៉ុងហ្គោលយល់ព្រមធ្វើការសិក្សាទៅលើកោសិកាដែលអាចបំលែងទៅជាជំងឺឆ្លងនៅក្នុងប្រទេសរបស់ខ្លួន ដែលជាញឹកញាប់ត្រូវបានរកឃើញនៅក្នុងតំបន់ព្រំដែនជាមួយរុស្សី និងចិន។ ការផ្តោតសំខាន់របស់មន្ទីរពិសោធន៍ជីវសាស្រ្តអាមេរិកនៅក្នុងប្រទេសម៉ុងហ្គោលនេះ គឺអាចជាការសិក្សាទៅលើឥទ្ធិពលរបស់វីរុសមកលើមនុស្សដែលមានដើមកំណើតអាស៊ី ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version