អាល្លឺម៉ង់​ព្រមាន​ថា ខ្លួននឹង​មិន​អាច​រស់​នៅ​ក្នុង​រដូវរងា​បាន​ទេ បើ​គ្មាន​ឧស្ម័ន​រុស្ស៊ី !!
Breaking News

អាល្លឺម៉ង់​ព្រមាន​ថា ខ្លួននឹង​មិន​អាច​រស់​នៅ​ក្នុង​រដូវរងា​បាន​ទេ បើ​គ្មាន​ឧស្ម័ន​រុស្ស៊ី !!

មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ លោក Klaus Muller ដែលជាប្រធានទីភ្នាក់ងារសហព័ន្ធទទួលបន្ទុកការផ្គត់ផ្គង់ឧស្ម័នធម្មជាតិបានព្រមានប្រទេសនេះប្រឈមមុខនឹងរដូវរងាដ៏អាក្រក់ដោយសារគ្មានការផ្គត់ផ្គង់ឧស្ម័នដ៏សំខាន់ពីប្រទេសរុស្ស៊ី ។ ប៉ុន្តែទោះបីជារុស្ស៊ីឈប់ផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ប្រទេសអាល្លឺម៉ង់ក៏ដោយ ប្រទេសផ្សេងទៀតដូចជាប្រទេសន័រវេស ហូឡង់ និងបែលហ្ស៊ិក អាចជួយក្នុងការដោះស្រាយបញ្ហាខ្វះខាត ។

លោក Müller បានបន្តថា បច្ចុប្បន្នប្រទេសអាល្លឺម៉ង់មិនមានឧស្ម័នគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងរដូវរងារខាងមុខដោយគ្មានការផ្គត់ផ្គង់ពីរុស្ស៊ីទេ ហើយបានបន្ថែមថា មនុស្សជាច្រើនកំពុងរង់ចាំមើលថាតើបំពង់បង្ហូរ Nord Stream 1 ចាប់ផ្តើមបង្ហូរម្តងទៀតដែរឬទេ បន្ទាប់ពីការងារថែទាំបានបញ្ចប់នៅស​ប្តា​ហ៍​នេះ។

ហើយខណៈពេលដែលទណ្ឌកម្មដែលដាក់ដោយមហាអំណាចលោកខាងលិចប្រឆាំងនឹងរុស្ស៊ីបានកំពុងធ្វើឱ្យប៉ះពាល់ដល់ប្រទេសរបស់ពួកគេ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បាននិយាយថាវិធានការនេះតម្រូវឱ្យមាន “ការអត់ធ្មត់ជាយុទ្ធសាស្ត្រ” ។

ប្រភព ៖ POLITICO

Leave a Reply

Your email address will not be published. Required fields are marked *