Breaking News

អាល្លឺម៉ង់ត្រៀមបង្កើនឥទ្ធិពលយោធារបស់ខ្លួនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

ទីភ្នាក់ងារសារព័ត៌មានReuters បានរាយការណ៍​ ​ នៅថ្ងៃទី01 កញ្ញា នេះថា ឧត្តមសេនីយ៍ Eberhard Zorn ប្រធានអគ្គសេនាធិការចម្រុះរបស់ប្រទេសអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃពុធថា កងទ័ពអាឡឺម៉ង់កំពុងរៀបចំពង្រីកសក្ដានុពលរបស់ខ្លួន រួមទាំងកិច្ចសហប្រតិបត្តិការយោធាចម្រុះ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រាប់បញ្ចូលទាំងការបញ្ជូននាវាចម្បាំងទៅល្បាត និងសមយុទ្ធរួមជាមួយសម្ពន្ធមិត្តរបស់ខ្លួន ក្នុងនោះផងដែរអាល្លឺម៉ង់ក៏បានត្រៀមបញ្ជូនកងទ័ពទៅចូលរួមសមយុទ្ធជាមួយប្រទេសអូស្ត្រាលីនៅឆ្នាំក្រោយផងដែរ ។

ត្រលប់ទៅខែធ្នូកាលពីឆ្នាំមុន នាវាចម្បាំង Bayern របស់អាល្លឺម៉ង់ បានធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង ដើម្បីត្រៀមចូលចតនៅប្រទេសសិង្ហបុរី បង្កើតបានជាប្រវត្តិសាស្ត្រកប៉ាល់ចម្បាំងដំបូងគេបង្អស់របស់អាល្លឺម៉ង់ក្នុងរយៈពេល 19ឆ្នាំចុងក្រោយនេះ ចាប់តាំងពីឆ្នាំ2022 រៀងមកដែលបានចូលមកកាន់សមុទ្រចិនខាងត្បូង ដែលជាចំណុចយុទ្ធសាស្ត្រសំខាន់មួយនៅក្នុងភូមិសាស្ត្រសន្តិសុខអន្តរជាតិ ។

ទោះជាយ៉ាងណាក៏ដោយលោកឧត្តមសេនីយ Eberhard Zorn នៅតែមានប្រតិកម្មចំពោះសំណួរថា តើកងទ័ពអាល្លឺម៉ង់នឹងប្រើប្រាស់នាវាចម្បាំងចូលល្បាតច្រកសមុទ្រតៃវ៉ាន់ដែរឬយ៉ាងណា? ទាហានដែលមានឋានៈខ្ពស់បំផុតរបស់ប្រទេសអាល្លឺម៉ង់បាននិយាយថា វាជារឿងដែលត្រូវធ្វើការសម្រេចចិត្ត “រវាងមន្ត្រីអ្នកនយោបាយកំពូលៗ” ប៉ុន្តែ “សេរីភាពនៃការល្បាតសមុទ្រ” គឺជាបញ្ហាដែលភាគីទាំងអស់ត្រូវយកចិត្តទុកដាក់ ។ មន្រ្តីម្នាក់នោះនិយាយឃ្លាចុងក្រោយថា “កងទ័ពអាល្លឺម៉ង់នឹងតាមដានយ៉ាងដិតដល់ចំពោះការអភិវឌ្ឍន៍នៃកងទ័ពរំដោះប្រជាជនចិន (PLA)” ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version