អាល្លឺម៉ង់ចំណាយប្រាក់ 65ពាន់លានអឺរ៉ូ ដើម្បីជួយពលរដ្ឋប្រយុទ្ធនឹងវិបត្តិថាមពល
Read Time:1 Minute, 53 Second
Views:119

អាល្លឺម៉ង់ចំណាយប្រាក់ 65ពាន់លានអឺរ៉ូ ដើម្បីជួយពលរដ្ឋប្រយុទ្ធនឹងវិបត្តិថាមពល

0 0

រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសពីវិធានការផ្ដល់ថវិកាចំនួន 65ពាន់លានអឺរ៉ូបន្ថែមទៀតដើម្បីជួយពលរដ្ឋរបស់ខ្លួន បន្ទាប់ពីវិបត្តិថាមពលបន្តកើនឡើងឥតឈប់ឈរ ចាប់តាំងពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើង ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Reuters ។

មេដឹងនាំប្រទេសអាល្លឺម៉ង់លោក Olaf Scholz បានធ្វើសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដោយលោកបានប្រកាសអំពីកញ្ចប់ថវិកាសង្គ្រោះបន្ទាន់បន្ថែមចំនួន 65 ពាន់លានអឺរ៉ូ ដើម្បីជួយដល់ក្រុមគ្រួសារ និងទីតាំងអាជីវកម្មទាំងអស់ក្នុងប្រទេសអាល្លឺម៉ង់ ក្នុងការដោះស្រាយ និងឆ្លងឱ្យផុតពីវិបត្តិតម្លៃថាមពល ។ មកទល់នឹងពេលនេះ អាល្លឺម៉ង់បានចំណាយប្រាក់ដល់ទៅ 100ពាន់លានអឺរ៉ូ លើបញ្ហានេះរាប់ចាប់តាំងពីការរីករាលដាលនៃជំងឺកូវី-19 ។

លោក Olaf Scholz បានទទូចថា ប្រទេសអាល្លឺម៉ង់ “ត្រូវតែឆ្លងកាត់រដូវរងានេះឱ្យបាន” លោកបន្តថា រដ្ឋាភិបាលមាន “វិធានការណ៍” ប្រសិនបើរុស្ស៊ីកាត់បន្ថយឧស្ម័នដោយគ្មានការកំណត់រហូតដល់ខែធ្នូនោះ ។ ទន្ទឹមនឹងនេះដែរ មេដឹកនាំអាល្លឺម៉ង់រូបនេះ បានថ្កោលទោសរដ្ឋាភិបាលទីក្រុងម៉ូស្គូរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ថា “ជាដើមហេតុពិត” នៃការកើនឡើងតម្លៃប្រេងឥន្ធនៈ និងថាមពលផ្សេងៗក្នុងប្រទេសរបស់ខ្លួន ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅសហរដ្ឋអាម៉េរិកបាននិយាយថា ហ្វីលីពីននឹងអនុញ្ញាតឱ្យកងកម្លាំងអាម៉េរិកប្រើប្រាស់មូលដ្ឋានយោធារបស់ខ្លួនក្នុងករណីមានជម្លោះនៅតៃវ៉ាន់
Next post ក្រុមហ៊ុនផលិតរថយន្ត Toyota នឹង​ផ្អាក​ការ​ផលិត​នៅ​រោងចក្រ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​ចំនួន ៣ ខណៈ​ព្យុះ​ទីហ្វុង​ជិត​មក​ដល់