អាម៉េរិក គឺជាអ្នកទទួលបានអត្ថប្រយោជន៍ធំបំផុតពីវិបត្តិថាមពលអឺរ៉ុប
Read Time:1 Minute, 23 Second
Views:443

អាម៉េរិក គឺជាអ្នកទទួលបានអត្ថប្រយោជន៍ធំបំផុតពីវិបត្តិថាមពលអឺរ៉ុប

1 0

មហាសេដ្ឋីឧស្ម័នធម្មជាតិ Texas ទទួលស្គាល់ថា សហរដ្ឋអាម៉េរិកជាអ្នកទទួលបានអត្ថប្រយោជន៍ធំបំផុតពីវិបត្តិថាមពលអឺរ៉ុប ។

សហរដ្ឋអាម៉េរិកគឺជាអ្នកទទួលផល ខណៈដែលទ្វីបអឺរ៉ុបកំពុងប្រឈមមុខទៅនឹងរដូវរងាដំបូងដែលពោរពេញទៅដោយការឈឺចាប់សម្រាប់មនុស្សជាច្រើន ។ កាសែត Financial Times បានដកស្រង់សម្តីលោក Charif Souki ជាមហាសេដ្ឋីក្រុមហ៊ុនថាមពល ដែលមានមូលដ្ឋាននៅរដ្ឋ Texas សហរដ្ឋអាម៉េរិកបាននិយាយថា វិបត្តិថាមពលនៅអឺរ៉ុបនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអ្នកផលិតថាមពលរបស់សហរដ្ឋអាម៉េរិកនាំចេញឧស្ម័នធម្មជាតិក្នុងតម្លៃខ្ពស់ ។

លោក Souki ស្ថាបនិក និងជាអតីតប្រធានក្រុមហ៊ុន Cheniere ដែលជាក្រុមហ៊ុនអ្នកនាំចេញឧស្ម័នធម្មជាតិ ដ៏ធំបំផុតរបស់ពិភពលោក បានចំអកឱ្យអឺរ៉ុបចំពោះការពឹងផ្អែកលើថាមពលរបស់រុស្ស៊ីខ្លាំងពេក ដោយលោកបាននិយាយថា “ទ្វីបនេះគួរតែបន្ទោសវិបត្តិថាមពលដោយសារតែយុទ្ធសាស្រ្ដរបស់ខ្លួនឯង” ។ លោកក៏បានព្រមានផងដែរថា “ការស្វែងរកដំណោះស្រាយសម្រាប់រយៈពេលខ្លីវាមិនមែនជារឿងងាយស្រួលនោះទេ” ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ទ្រាំលែងបាន កាសែត Nikkei លាតត្រដាងថាអឺរ៉ុបលួចនាំចូលប្រេងពីរុស្ស៊ី
Next post ទីក្រុងឌូបៃ បង្ហាញមហាគម្រោងរីសតរាងជាព្រះចន្ទ តម្លៃរាប់ពាន់លានដុល្លារអាម៉េរិក