News & Blogs

News អត្ថបទព័ត៌មាន

អាម៉េរិកស្នើរឱ្យកោះតៃវ៉ាន់ប្រើយុទ្ធសាស្ត្រ “កាំប្រមា” ដើម្បីការពារពីការគំរាមកំហែងរបស់ចិន

យុទ្ធសាស្ត្រកាំប្រម៉ា copy

អាម៉េរិកស្នើរឱ្យកោះតៃវ៉ាន់ប្រើយុទ្ធសាស្ត្រ “កាំប្រមា” ដើម្បីការពារពីការគំរាមកំហែងរបស់ចិន

មន្រ្តីរដ្ឋបាលអាម៉េរិកបានថ្លែងប្រាប់សភាកាលពីថ្ងៃព្រហស្បតិ៍ថា ៖ សហរដ្ឋអាម៉េរិកនឹងប្រើប្រាស់អំណាចសកល និងសម្ពន្ធមិត្តរបស់ខ្លួនដើម្បីពង្រឹងការការពារវត្តមាននៅលើឆាក អន្តរជាតិ និងសេដ្ឋកិច្ចរបស់តៃវ៉ាន់ រួមទាំងឧស្សាហកម្មអេឡិកត្រូនិក semiconductor ដ៏សំខាន់ដើម្បីប្រឆាំងនឹងប្រទេសចិន ។ 

ពួកគេបាននិយាយថា ៖ ក្រុងវ៉ាស៊ីនតោននឹងបញ្ជាក់ឱ្យច្បាស់ថា ទីក្រុងតៃប៉ិ (Taipei) ត្រូវតែចៀសវាងរាល់សកម្មភាពបង្កហេតុទាំងឡាយណាដែលធ្វើឱ្យទីក្រុងប៉េកាំងក្ដៅក្រហាយនឹងសកម្មភាពទាំងនោះ ខណៈដែលអាម៉េរិកក៏កំពុងតែជំរុញឱ្យកោះតៃវ៉ាន់  បង្កើនការចំណាយខាងយោធា វិនិយោគលើប្រព័ន្ធមីស៊ីលចល័តតាមឆ្នេរសមុទ្របន្ថែមទៀត និងពង្រឹងទុនបម្រុងយោធារបស់ខ្លួន ។

លោកចនណាថាន់ហ្រ្វីតស៍ (Jonathan Fritz) អនុរដ្ឋលេខាធិការរងនៃក្រសួងការបរទេសអាម៉េរិកលើកិច្ចការសម្របសម្រួលជាមួយប្រទេសចិន ម៉ុងហ្គោលី និងកោះតៃវ៉ាន់បានមាន ប្រសាសន៍ថា ៖ “យើងក៏កំពុងចាត់វិធានការដើម្បីធ្វើឱ្យប្រាកដថា កោះតៃវ៉ាន់អាចការពារខ្លួនឯងបាន”  ដោយលើកឡើងពីយុទ្ធសាស្រ្ត “កាំប្រមា” ដែលអាចរារាំងសក្តានុពលនៃការ ឈ្លានពានណាមួយពីសំណាក់ចិនបាន ។ 

ក្រុមមន្រ្តីបាននិយាយនៅក្នុងសក្ខីកម្មចំពោះមុខអនុគណៈកម្មាធិការព្រឹទ្ធសភាស្តីពីតំបន់អាស៊ីបូព៌ា តំបន់ប៉ាស៊ីហ្វិក និងគោលនយោបាយសន្តិសុខចោរកម្មអ៊ីនធើណេតអន្តរជាតិ (International Cybersecurity Policy) ថា ៖ មន្រ្តីរដ្ឋបាលអាម៉េរិកនឹងប្រឆាំងការប៉ុនប៉ងរបស់ចិនក្នុងការរារាំងការចូលរួមរបស់កោះតៃវ៉ាន់ នៅក្នុងអង្គការសហប្រជាជាតិ អង្គការអន្តរជាតិដទៃទៀត និង “ការវាយប្រហារ” លើសម្ពន្ធមិត្តការទូតរបស់ខ្លួនមួយនេះ…

 

 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!