អាម៉េរិកផ្ដល់ជំនួយ 2 ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន និងសម្ពន្ធមិត្ត
Read Time:2 Minute, 1 Second
Views:156

អាម៉េរិកផ្ដល់ជំនួយ 2 ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន និងសម្ពន្ធមិត្ត

0 0

រដ្ឋមន្ត្រីការបរទេសអាម៉េរិក បំពេញទស្សនកិច្ចក្នុងទីក្រុងគៀវ និងប្រកាសផ្តល់ជំនួយ 2,000លានដុល្លារអាម៉េរិក ដើម្បីជួយអ៊ុយក្រែន និងប្រទេសជាមិត្តផ្សេងទៀត នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Reuters ។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក Anthony Blinken នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគៀវកាលពីថ្ងៃព្រហស្បតិ៍ ទី8 ខែកញ្ញា ម្សិលមិញនេះ ដោយគាត់បានប្រកាសអំពីការផ្ដល់ប្រាក់ជំនួយយោធាដល់អ៊ុយក្រែន និងប្រទេសជាមិត្តក្នុងតំបន់អឺរ៉ុបផ្សេងទៀតរបស់ខ្លួន ដើម្បីដោះស្រាយទៅនឹងការគំរាមកំហែងពីសំណាក់ប្រទេសរុស្ស៊ី ។

រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាម៉េរិក លោក Lloyd Austin ក៏បានប្រកាសនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីរបស់ប្រទេសសម្ពន្ធមិត្ត ដែលបានធ្វើឡើងនៅមូលដ្ឋានទ័ពអាកាសសហរដ្ឋអាម៉េរិក នៅទីក្រុង Ramstein របស់អាឡឺម៉ង់ នៅក្នុងថ្ងៃដដែលនោះផងដែរថា សហរដ្ឋអាម៉េរិក នឹងផ្តល់ជំនួយយោធាចំនួន 675លានដុល្លារដល់អ៊ុយក្រែនបន្ថែមទៀត ដើម្បីគាំទ្រដល់តម្រូវការផ្នែកសព្វាវុធធុនធ្ងន់ គ្រាប់រំសេវ រថពាសដែក និងប្រព័ន្ធប្រឆាំងរថក្រោះជាដើម ។

សេចក្តីប្រកាសព័ត៌មានអំពីជំនួយយោធាចុងក្រោយនេះ ធ្វើឱ្យចំនួននៃជំនួយយោធាដែលសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ចូ បៃដិន មានចំនួនសរុបជាង 15,200លានដុល្លារអាម៉េរិកហើយដែលត្រូវបានផ្តល់ដល់ប្រទេសអ៊ុយក្រែន ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ចិន និងឥណ្ឌាបានដកទ័ពចេញពីតំបន់ជួរភ្នំហិរមាឡៃយ៉ាន បន្ទាប់ពីការប៉ះទង្គិចគ្នារវាងកងទ័ពប្រទេសទាំង២​នៅតំបន់ព្រំដែនកាលពីជាង២ឆ្នាំមុន
Next post តួកគីបានចាប់ខ្លួនមេដឹកនាំរបស់ក្រុមសកម្មប្រយុទ្ធ ISIS