Breaking News

អាម៉េរិកបានបញ្ជូនយន្តហោះចម្បាំង F-22 ដើម្បីហោះប្រដេញយន្តហោះយោធារុស្ស៊ីដែលកំពុងហោះចូលដែនអាកាសនៃរដ្ឋអាឡាស្កា!!

យោធាអាម៉េរិកបាននិយាយថា យន្តហោះស៊ើបការណ៍រុស្ស៊ីបានហោះចូលតំបន់ ADIZ របស់រដ្ឋអាឡាស្កាដល់ទៅ 2ដង ក្នុងរយៈពេល 2ថ្ងៃកន្លងមកនេះ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VOA ។

មន្ត្រីក្រសួងការពារជាតិអាម៉េរិករាយការណ៍ កាលពីថ្ងៃទី10 ខែសីហា ឆ្នាំ2022 ថាមានយន្តហោះស៊ើបការណ៍របស់យោធារុស្ស៊ី បានហោះចូលតំបន់ការពារដែនអាកាស(Air Defense Identification Zone) ចំនួន 2ដង ក្នុងរយៈពេល 2ថ្ងៃកន្លងមកនេះ ដោយនៅលើកទី2 យោធាអាម៉េរិកបានបញ្ជូនយន្តហោះចម្បាំង F-22 ហោះទៅស្ទាក់យន្តហោះរុស្ស៊ីមួយនោះ ។

យ៉ាងណាមិញ ទីបញ្ជាការកងការពារដែនអាកាសអាម៉េរិកភាគខាងជើង (NORAD) បាននិយាយថា យន្តហោះរុស្ស៊ីមួយគ្រឿងនោះបានហោះហើរនៅក្នុងដែនអាកាសអន្តរជាតិជាធម្មតា យន្ដហោះរុស្ស៊ីមួយគ្រឿងនោះមិនបានហោះចូលក្នុងដែនអាកាសរបស់អាម៉េរិក ឬកាណាដានោះទេ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version