អាម៉េរិកបដិសេធការទាមទាររបស់អ៊ុយក្រែនឱ្យដាក់រុស្ស៊ីក្នុងបញ្ជីខ្មៅ “រដ្ឋគាំទ្រអំពើភេរវកម្ម”
Breaking News

អាម៉េរិកបដិសេធការទាមទាររបស់អ៊ុយក្រែនឱ្យដាក់រុស្ស៊ីក្នុងបញ្ជីខ្មៅ “រដ្ឋគាំទ្រអំពើភេរវកម្ម”

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ច្រានចោលការទាមទាររបស់អ៊ុយក្រែនឱ្យដាក់រុស្ស៊ីក្នុងបញ្ជីខ្មៅជា “រដ្ឋគាំទ្រអំពើភេរវកម្ម” ។

អ្នកនាំពាក្យសេតវិមានលោក Carine Jean-Pierre ឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មាននានាកាលពីថ្ងៃអង្គារ អំពីការពិតដែលប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន និងសមាជិកសភាមួយចំនួនរបស់ខ្លួន អំពាវនាវឱ្យមានការប្រកាសដាក់ប្រទេសរុស្ស៊ីក្នុងបញ្ជីខ្មៅ “ជារដ្ឋគាំទ្រចំពោះអំពើភេរវកម្ម” ដោយលោកបាននិយាយថា វាមិនមែនជា “មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ឬធ្ងន់ធ្ងរបំផុត” ដើម្បីដោះស្រាយជាមួយនឹងរដ្ឋាភិបាលទីក្រុងម៉ូស្គូនោះទេ ។

ក្នុងពេលជាមួយគ្នានោះដែរ សេតវិមានទស្សនៈលើការថ្កោលទោសបែបនេះថា នឹងកាន់តែអង្រួនដល់កិច្ចខិតខំប្រឹងប្រែងបែបពហុភាគីរបស់សហរដ្ឋអាម៉េរិក និងសម្ពន្ធមិត្តរបស់ខ្លួន ពាក់ព័ន្ធទៅនឹងរុស្ស៊ី និងកិច្ចខិតខំគាំទ្រអ៊ុយក្រែនផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *