មន្ត្រីអាម៉េរិកម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាម៉េរិកត្រូវបានគេរំពឹងថានឹងប្រកាសនៅថ្ងៃពុធនេះនូវកញ្ចប់ជំនួយសន្តិសុខថ្មីមួយសម្រាប់អ៊ុយក្រែនប្រហែល 3 ពាន់លានដុល្លារ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។
កញ្ចប់ជំនួយសព្វាវុធចំនួន 3 ពាន់លានដុល្លារនឹងក្លាយជាកញ្ចប់ជំនួយដ៏ធំបំផុតដែលទីក្រុងវ៉ាស៊ីនតោនបានផ្ដល់ឲ្យអ៊ុយក្រែនក្នុងរយៈពេលប្រាំមួយខែចាប់តាំងពីកងទ័ពរុស្ស៊ីបានបើកការលុកលុយមកលើអ៊ុយក្រែនក្នុងខែកុម្ភៈ ។