Breaking News

អាម៉េរិកនិយាយថា រុស្ស៊ីត្រូវតែគោរពសិទ្ធិរបស់ទាហានស្ម័គ្រចិត្តបរទេសដែលរុស្ស៊ីបានចាប់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន!!

រដ្ឋមន្រ្តីការបរទេសអាម៉េរិក Antony Blinken បាននិយាយថា សហរដ្ឋអាម៉េរិកមានការព្រួយបារម្ភចំពោះរបាយការណ៍ដែលថាជនជាតិអង់គ្លេស ស៊ុយអែត និងក្រូអាតត្រូវបានចោទប្រកាន់ដោយ អាជ្ញាធរខុសច្បាប់របស់រុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Al Jazeera ។

លោក Blinken បានសរសេរនៅលើ Twitter កាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី និងតំណាងរបស់ខ្លួនមានកាតព្វកិច្ចគោរពច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងសិទ្ធិ និងការការពារដែលមានផ្តល់ជូនអ្នកទោសសង្គ្រាម ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version